រថយន្តម៉ាកODបេីកលឿងខឿនផ្លូវបន្តបុកបង្គោលភ្លេីងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកអូរឌីមួយគ្រឿងក្នុងល្បឿនលឿនរេចង្កូតឡេីងខឿនផ្លូវរថយន្តមិនទាន់អស់ល្បឿនក៏បន្តបុកបង្គោលភ្លេីងបំភ្លឺផ្លូវរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ១២ និង ៥០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ខែធ្នូឆ្នាំ ២០២៥។នៅត្រង់ចំណុចគល់ស្ពានស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ ២១៧ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាកOD ពណ៌ស​ ពាក់ស្លាកលេខកម្ពុជា MCR-SMEY តាមបណ្តោយផ្លូវលេខ២១៧​ ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុក៏បានរេចង្កូតបុកឡើងខឿនផ្លូវ ហេីយរថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្តាលឲ្យរថយន្តខូចខាតយ៉ាងដំណំ ។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនៅស្ទូចរថយន្តយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print