Update : ឆ្លងចរន្តអគ្គិសនីឆេះរោងប៉ះកង់ឡានរងការខូចខាតទាំងស្រុង

ចែករំលែក៖

ភ្នំពេញ៖​ ទីតាំងរោងប៉ះនិងស្កុកកង់ឡានមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងក្រុមរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៤០នាទី​ ថ្ងៃទី៣១​ ខែ​ធ្នូ​ ២០២៥ នៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិក្រាំងទ្រា ឃុំព្រះពុទ្ឋ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ម្ចាស់ទីតាំងឈ្មោះ ប៉ុក ផា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរប៉ះកង់រថយន្ត រស់នៅភូមិ ស្វាយតាឡឹកឃុំអំពិលតាពកស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ។

រោងដែលត្រូវបានអគ្គិភ័យឆាបឆេះខាងលេីនេះមានទំហំ ១០×៣០ ធ្វើពីដែក ប្រ័កស័ង្កសី ខូចខាតទាំងស្រុង។ 

សំបកកង់រថយន្ត ថ្មី ចំនួន ១០០ គ្រាប់​ សំបកកង់រថយន្ត ចាស់ ចំនួន ៤០០គ្រាប់ 

ធុងខ្យល់ ចំនួន ០១  ទូរទឹកកក ចំនួន ០១  ប្លង់ដីស្រែ ចំនួន០១ ប្លង់​ និងសម្ភារ:ប្រើប្រាស់មួយចំនួន ។​គិតជាទឹកប្រាក់ ប្រហែល ៥០០០០$ ។ 

ករណីនេះបណ្តាលឲ្យម្ចាស់ផ្ទះ រងរបួសស្រាល ។

ប្រើប្រាស់ឡានទឹកចំនួន.១២.គ្រឿង.

អង្គភាព​ ង៧០​ ប្រេីប្រាស់អស់៧ គ្រឿង​ សាលាខណ្ឌដង្កោអស់១​ គ្រឿង​  ស្រាបៀរ កម្ពុជា ១ឡាន​ ក្រុមហ៊ុនISI ១ គ្រឿង 

ស្នងការខេត្តកណ្តាលចំនួន១ គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ប្រលាន ថ្មី ចំនួន៣  គ្រឿង ប្រើប្រាស់ទឹកអស់ ១៧ ធុង ។

សមត្ថកិច្ចបញ្ជាក់ថា​ មូលហេតុនៃការឆាបឆេះនោះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី​ និងមិនរាលដាលដល់ផ្ទះអ្នកជិតខាងទេ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print