ផ្លូវនៅមុខមន្ទីរសាធារណការខេត្តព្រះសីហនុរងការខូចខាតទើបតែធ្វើបាន២ខែ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ថ្មីៗនេះមានការផ្ទុះ ប្រតិកម្មឡើងខ្លាំងៗទៅលើមន្ទីរសាធារណ ការខេត្តព្រះសីហនុបានជួលឲ្យក្រុមហ៊ុន ម៉ៅការធ្វើថ្នល់ត្រង់ចំណុចមុខមន្ទីរសាធារណ ការតែម្ដង ។

ផ្លូវកៅស៊ូនៅម្តំុចំណោតលោកយាយម៉ៅជិតមន្ទីរសាធារណការខេត្តព្រះសីហនុត្រូវបានពលរដ្ឋលើកឡើងថា ធ្វើមិនបាន ២ខែផងខូចទាំងដុំៗ ប្រេះឡើងមានកន្លែងខ្លះម៉ូតូអាចដួលបើបើកបរចំកន្លែងដែល ខូចទាំងនោះ ។

ចំពោះបញ្ហាខាងលើនេះប្រធានមន្ទីរសាធារណការលោកណុប ហេងបានថ្លែង ថានឹងជួសជុលចាក់អ៊ុតថ្មីដោយកន្លែងខូចៗ ឡេីងវិញ ។ លោកទទួលស្គាល់ថាមានការ ខូចខាតមែនដោយសារខាងក្រុមហ៊ុនទទួលម៉ៅការចាក់អ៊ុតកៅស៊ូផ្លូវនេះមានបញ្ហា ផ្នែកបច្ចេកទេសវាស់លាយសាច់កៅស៊ូ មិនត្រូវ ។

លោកប្រធានមន្ទីរសាធារណការខេត្តបន្ថែមទៀតថា ផ្លូវដែលកំពុងខូចនេះមាន ប្រមាណ៥.០០០ម៉ែត្រ ក្នុងទំហំសរុបជាង២៤.០០០ម៉ែត្រការ៉េដែលក្រុមហ៊ុនម៉ៅការទទួលធ្វេី ហេីយថានៅពាក់កណ្តាលខែ កញ្ញា២០១៦នេះ ខាងក្រុមហ៊ុននឹងមកធ្វេីការជួសជុលចាក់អ៊ុតកៅស៊ូថ្មី ត្រង់កន្លែងផ្លូវខូចសងជូនខេត្តវិញ ។

ចំណែកខាងក្រុមហ៊ុនម៉ៅការវិញនោះ មិនអាចធ្វើការទំនាក់ទំនងបានទេ ។ តែ លោក ណុប ហេង បានបញ្ជាក់បន្ថែមថា លោករវល់បើកកិច្ចប្រជុំជាមួយក្រុមហ៊ុនហ្នឹងហើយបានសម្រេចថា យ៉ាងយូរថ្ងៃ ទី១៣-១៤ ក្រុមហ៊ុននឹងមកជួសជុលឡើង វិញចំពោះបញ្ហាផ្លូវតូចខាងលើនេះ ៕

img_20160911_110132 img_20160911_110122

ដោយ៖ ហេង នរិន្ទ្រ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print