ទុស្សេខ្សែភ្លើងក្នុងរោងចក្រធ្វើការបូប ពេលកំពុងធ្វើការងារដួលសន្លប់កម្មករ ២២នាក់ នៅស្រុកកំពង់ត្រឡាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កម្មករចំនួន២២នាក់ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិកំពង់ត្រឡាច បន្ទាប់ពីកម្មករកម្មការនីទាំងនេះភ័យស្លន់ស្លោនៅក្នុងឧប្បត្តិហេតុទុសេ្សខ្សែភ្លើង ក្នុងរោងចក្រពេលដែលកំពុងបំពេញការងារ ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ។

លោក លី វីរៈ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ឲ្យដឹងថា ករណីដែលបណ្តាលឲ្យកម្មករកម្មការនីភ័យរហូតដួលសន្លប់នោះ គឺបានកើតឡើងនៅក្នុងរោងចក្រហ៊ីរាយស្សិន ជារោងចក្រផលិតកាបូប មានទីតាំងស្ថិតនៅក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោកស្នងការរងបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ កម្មករកម្មការនីបានចូលទៅបំពេញការងារនៅរោងចក្រដូចសព្វដង ហើយនៅពេលដែលកំពុងបំពេញការងារនោះ ក៏ស្រាប់តែមានទុស្សេចរន្តអគ្គិសនី នៅក្នុងអគារដែលកម្មករកំពេញការងារ ឃើញដូចនេះ កម្មករកម្មការនី ក៏ចាប់ផ្តើមភ័យស្លន់ស្លោ ហើយអ្នកដែលមានសុខខ្យោយរួចជួបព្រឹត្តិការបែបនេះក៏ដួលសន្លប់ តៗគ្នាតែម្តង ដែលមានចំនួនរហូតដល់២២នាក់ ក្រោយពីហេតុការណ៍នេះកើតឡើងភ្លាម ក៏បាននាំគ្នាដឹកកម្មករកម្មការនីទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចតែម្តង ។ ក្រោយពីឧប្បត្តិហេតុនេះកើតឡើង កម្មករកម្មការនីដែលបម្រើការនៅទីនោះបានចេញទៅផ្ទះសម្រាកធ្វើការមួយថ្ងៃ ។

លោក លី វីរៈ ស្នងការរង ឲ្យដឹងបន្តថា រហូតដល់រសៀលថ្ងៃទី១២ ខែកញ្ញា នេះ កម្មករដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យមានសុខភាពដូចដើមវិញ និងបានចេញទៅផ្ទះអស់ហើយ ៕

2 3 1

ដោយ៖ ចន្ថា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print