ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូចេញពីកម្មវិធីជួបជុំផ្ទះបងប្អូន ក៏ជ្រុលទៅបុកនិងរ៉ឺម៉កអេតចាយពីក្រោយបណ្តាលអោយរបួសបែកក្បាល ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៥ ជិតស្តុបទេពផន ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់ ដែរទើបដឹងថាចេញពីកម្មវិធីជួបជុំនៅផ្ទះបងប្អូនគោលបំណងត្រលប់ទៅផ្ទះវិញ នៅព្រែកតាទែនដោយជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្ដោយផ្លូវ ម៉ៅសេទុង ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកេីតហេតុ ក៍ស្រាប់តែជ្រុលទៅបុកនិងរម៉កអេតចាយ ដែលឈប់រេសអេតចាយពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសជាអ្នកជិះម៉ូតូ ដួលរបួសបែកក្បាលខាងមុខហូរឈាម សន្លប់ស្ដូកស្ដឹងមួយសន្ទុះ តែត្រូវបានបងប្អូនប្រជាពលរដ្ឋ ជាសង្រ្គោះបឋម ក៍ដឹងខ្លួនវិញ ។
ដោយឡែកខាងរ៉ឺម៉កអេតចាយវិញ អត់ខូចខាតអ្វីនោះទេ ហើយក៍អត់មានរងរបួសអ្វីដែរ ។
ក្រោយពេលកេីតហេតុ ភាគីទាំងសង្ខាងសម្របសម្រួល ដោយមិនទាមទារសំណងអ្វីនោះទេ ដោយសុខចិត្តយកមនុស្សនិងម៉ូតូទៅព្យាបាលនិងជួសជុលរៀងៗខ្លួន ៕
ដោយ៖សុខាសែនជ័យ









