ឆ្លងឆ្នាំថ្មី​ភ្លាម! អ្នកគុណនិយមដាវឥតស្រមោលចុះពីភ្នំជាប់ខ្នោះនគរបាលស្រុកភ្នំស្រួចក្រោយបង្កហិង្សា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖​ យយប់ថ្ងៃទី០១ខែមករា ឆ្នាំ​២០២៦ វេលាម៉ោង​០០និង១០នា​ទី នៅលើផ្លូវជាតិលេខ​៤​ ចន្លោះគីឡូម៉ែត្រ​ (៥៨-៥៩) ភូមិព្រៃស្ដុក ឃុំមហាសាំង ស្រុកភ្នំស្រួច មានករណីហិ​ង្សាដោយចេតនាបង្កឡើងដោយក្រុមក្មេ​ងទំនើង(ប្រេីកាំបិតកែច្នៃកាប់) ដែលជនសង្ស័យ​ ២នាក់ ជិះម៉ូតូ​១គ្រឿង ។

ចំណែកជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាក​និច២ ពណ៌សពាក់ផ្លាកលេខ​សៀម​រាប​ 1AE-6876 ទិសដៅពីកើត​ទៅលិច ឈ្មោះ សូវ វិរៈ ភេទប្រុស អាយុ២៣ឆ្នាំ(មិនមានរបួស) ឌុបឈ្មោះ សុន ចាន់ណាក់ ភេទប្រុ​ស អាយុ២៦ឆ្នាំ(របួសដៃខាងឆ្វេងដេរ​១០ថ្នេរ) ទាំង២នាក់រស់នៅភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួ​ច។

ដោយទទួលបានការបញ្ជាពី​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ លោកវរសេនីយ៍ទោ​ ជុន​ ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច​ បាន​ដឹកនាំកំលាំងចុះប្រតិបត្ដិការស្រាវជ្រាវនិងឈានទៅឃាត់ខ្លួន​ អ្នកពាក់ព័ន្ធសង្ស័យក្រុមប្រព្រឹត្ដ​ ៤នាក់ នៅចំណុចផ្លូវកៅស៊ូ ភូមិសំបួរ ឃុំមហាសាំង ៖

១-ឈ្មោះ សូ សុវណ្ណារាជ ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិទួល ឃុំមហាសាំង ស្រុកភ្នំស្រួច (ជាម្ចាស់ម៉ូតូនិង ម្ចាស់កាំបិតកែច្នៃ),២-ឈ្មោះ ខុម ដានុន ភេទប្រុ​ស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃស្តុក ឃុំមហាសាំង ស្រុកភ្នំស្រួច,៣-ឈ្មោះ ញ៉ម បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្លែង ឃុំម​ហាសាំង ស្រុកភ្នំស្រួចនិង ៤- ឈ្មោះ ប៊ុន ថេតសុវណ្ណរ័ត្ន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិទួលសុភី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមចម្លើយឈ្មោះ សូ សុវណ្ណារាជ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានផ្លាក​លេខបានឌុបឈ្មោះ ប៊ុន ថេតសុវណ្ណរ័ត្ន(អ្នកកាន់កាំបិត) បើកពីកើតទៅ​លិចតាមផ្លូវជាតិលេខ៤ បានកា​ប់​លើជនរងគ្រោះរួចហើយជិះគេចទៅភូមិទួល ឃុំមហាសាំង ។

សមត្ថកិច្ចបានដកហូត៖-ម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ​ ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខនិងកាំបិតកែច្នៃ១ដើម។

...

ករណីខាងលើនេះ​ កំលាំងអធិការនគរបាលស្រុកបានបញ្ជូនមកអធិការដ្ឋានដេីម្បីកសាងសំណុំរឿបញ្ជូនទៅការិយាល័យជំនាញ​ខេត្ដចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print