មុខសញ្ញាលួចកាត់ខ្សែភ្លើងអ្នកស្រុកម្នាក់​ទៀតត្រូវបាននគរបាលស្រុកមោងឫ​ស្សីបង្រ្កាបឃាត់ខ្លួនបាននាយប់ឆ្លងឆ្នាំ

ចែករំលែក៖

ខេត្តបាត់ដំបង÷ នាយប់ថ្ងៃទី៣១ ខែ​ធ្នូ ឆ្នាំ២០២៥​ ជាថ្ងៃចុង​ក្រោយនៃឆ្នាំចាស់ដែ​លប្រជាពលរដ្ឋកំពុងសប្បាយរីករាយអបអរ​សាទរឆ្នាំថ្មីឆ្នាំសកល២០២៦​ ក៏ស្រាប់តែចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់បង្កនូវការងងឹត​សូន្យសុងទាំងកណ្តាលរាត្រី។

ស្របតាមអនុសាសន៍នាយ ឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរ​បាលជាតិ​ និងការចង្អុលទិសដឹកនាំរបស់លោក​ឧត្តមសេនី​យ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ លោកវរសេនី​យ៍ឯក​ ស​ គឹម​ឡុង​ អធិការ​នគរបាលស្រុកមោងឫស្សី​ ទទួលព័ត៌មានពីបញ្ហានេះបានដឹកនាំកម្លាំងចុះប្រតិបត្តិការសហការឃាត់ខ្លួនមុខសញ្ញាម្នាក់ដែលកំពុងធ្វេីសកម្ម​ភាពលួចកាត់ខ្សែភ្លេីងអ្នកភូមិច្រកចូលការ៉ុង​នៅចំណុចក្រុមទី៣៦ ភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ជនសង្ស័យឈ្មោះ វង់ វី ភេទប្រុស អាយុ​២៤​ឆ្នាំ រស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតបានរួមមាន៖
-ដង្កាប់ដែកចំនួន០១ ដងពណ៌ខៀវ
-កូនសោចំនួន០៨ដើម
-សោមូលចំនួន០១ដើម,ទូណឺវីសចំនួន០១
-ពិលពាក់ក្បាលចំនួន០១
-កាបូបស្ពាយពណ៌ខ្មៅចំនួន​០១
-កូនកាបូបចំនួន០១
-ប្រាក់រៀលចំនួន៩៤.​៩០០​រៀល(ប្រាំបួនម៉ឺនបួនពាន់ប្រាំបួនរយរៀល)
-អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរចំនួន០១
-ចម្ពាមកៅស៊ូចំនួន០១ និងគ្រាប់​ចម្ពាមមួយចំនួន
-ខ្សែភ្លើងចំនួន០២ដុំ(០១ដុំប្រវែងប្រហែល៨០ម៉ែត្រ និង០១ដុំទៀតប្រវែងប្រហែល១០ម៉ែត្រ) និងការ៉ុង ពណ៌ក្រហមចំនួន០១
-ម៉ូតូ០១គ្រឿង ម៉ាកYamaha (ម៉ូតូជិះធ្វើសកម្មភាព)។

...

ជនសង័្សយត្រូវបានលោកអធិការនគរបាលស្រុកមោង​ឫស្សីរៀបចំបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print