អ្នកនាំពាក្យក្រសួងព័ត៌មានអំពាវនាវ ឱ្យបន្តតាមដានជុំវិញស្ថានភាពកម្ពុជា-ថៃ តាមរយៈការទទួលព័ត៌មានពីប្រភពផ្លូវការ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានសូមជម្រាបជូនថា សម្រាប់រាល់ស្ថានការណ៍វិវត្ត និងបច្ចុប្បន្នភាពថ្មីៗជុំវិញស្ថានភាពកម្ពុជា-ថៃ សូមអ្នកសារព័ត៌មាន និងសាធារណជន បន្តតាមដាន និងទទួលព័ត៌មានពីប្រភពផ្លូវការក្នុងប្រទេសកម្ពុជា។ ការផ្តល់បច្ចុប្បន្នភាពប្រចាំថ្ងៃត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយស្តីពីស្ថានភាពពិតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងការវិវត្តជាមួយបច្ចុប្បន្នភាពច្បាស់លាស់ ដោយមានការផ្ទៀងផ្ទាត់ព័ត៌មានយ៉ាងម៉ត់ចត់ និងត្រឹមត្រូវច្បាស់លាស់។ ដូច្នេះសូមអ្នកសារព័ត៌មាន និងសាធារណជនតាមដានបច្ចុប្បន្នភាពតាមរយៈការផ្សាយផ្ទាល់ពេលព្រឹក និងរសៀល របស់ប្រព័ន្ធផ្សព្វផ្សាយជាតិ បណ្តាញផ្សាយរបស់ក្រសួង ស្ថាប័ន រាប់បញ្ចូលទាំងការផ្សាយលើបណ្តាញសង្គមផ្លូវការរបស់រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ។

ប្រភពព័ត៌មានផ្លូវការរួមមាន៖ 

ក)ថ្នាក់ដឹកនាំកំពូលរបស់ជាតិ, ខ)ក្រសួងការពារជាតិ

, គ)ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, 

ឃ)ក្រសួងព័ត៌មាន, 

ង)ក្រសួងមហាផ្ទៃ, 

ច)រដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន, 

ឆ)អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធ។

សូមបញ្ជាក់ជាថ្មីម្តងទៀត ព័ត៌មានពីបណ្តាញសង្គម ពិសេសព័ត៌មានដែលមានប្រភពពីក្រៅប្រទេស ពុំមែនជាព័ត៌មាន ដែលអ្នកសារព័ត៌មាន និងសាធារណជន អាចទុកចិត្តបានឡើយ ព្រោះព័ត៌មានលើបណ្តាញសង្គមទាំងនោះមិនត្រូវបានផ្ទៀងផ្ទាត់មុនផ្សាយឡើយ!  ហេតុដូច្នេះ នៅពេលទទួលព័ត៌មានពីបណ្តាញសង្គម យើងចាំបាច់ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមួយប្រភពផ្លូវការ សម្រាប់សុវត្ថិភាពព័ត៌មានសាធារណៈ។ សូមចូលរួមផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ដើម្បីចូលរួមក្នុងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបទឈប់បាញ់អចិន្ត្រៃយ៍ និងធានាដំណោះស្រាយដោយសន្តិវិធី តាមផ្លូវច្បាប់ សម្រាប់សន្តិភាពជានិរន្តរ៍តាមបណ្តោយព្រំដែន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print