អគ្គិភ័យឆេះរោងចក្រផលិតទឹកស្អាតនិរោធជំហានទី២ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខូចខាតជាច្រេីន

ចែករំលែក៖

ភ្នំពេញ ៖ រោងចក្រផលិតទឹកស្អាតនិរោធជំហានទី២ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នាវេលាម៉ោង ១៤:៥២នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

      ក្រោយពីទទួលបានពត៌មានភ្លាម កម្លាំងជំនាញចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ បាញ់ពន្លត់ រលត់ទាំងស្រុង វេលាម៉ោង១៧:០០នាទី ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន២៧គ្រឿង ប្រើ ប្រាស់ទឹកអស់ចំនួន៤២ឡាន ។ ប្រភេទឃ្លាំងដាក់សម្ភារៈ ទំហំ២០ម៉ែត្រ x ៣០ម៉ែត្រ ខូចខាត សម្ភារៈ ឆេះផ្នែកជាន់ផ្ទាល់ដី រួមមាន ជីនិងដែក ពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរ និងមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសឬស្លាប់ឡេីយ ។ 

      សមត្ថកិច្ចជំនាញ បានបញ្ជាក់​ ថា មូលហេតុបង្កគ្រោះអគ្គិភ័យនេះ បណ្ដាលមកពី ឆ្លងចរន្តអគ្គិសនី ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print