រថយន្តហុីយ៉ាន់ដាយបេីកបុកម៉ូតូនិចបណ្តាលឲ្យយុវជនម្នាក់ស្លាប់និងម្នាក់ទៀតរងរបួស

ចែករំលែក៖

ភ្នំពេញ៖​ យុវជនពីរនាក់ជិះម៉ូតូឌុបគ្នាតាមដងផ្លូវត្រូវបានរថយន្តឃ្លប់បេីកលឿនបុកពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសស្រាលម្នាក់ហេីយរថយន្តព្យាយាមបេីកគេចខ្លួនត្រូវបានប្រជាពលរដ្ឋដេញឃាត់បានមកវិញ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣​ រសៀលថ្ងៃទី២​ ខែមករា​ ឆ្នាំ២០២៦​ នៅនៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣​ ភូមិគោកខ្សាច់​ សង្កាត់​ភ្លេីងឆេះរទេះ​ ខណ្ឌ​កំបូល​ រាជធានីភ្នំពេញ​ ។ 

ជនរងគ្រោះទី១,ឈ្មោះ រឿន ពិសី អាយុ១៧ កម្មករោងចក្រ មានទីលំនៅភូមិចន្លាត់ដៃ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងស្នាក់នៅសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ (ស្លាប់) ។ ទី២,ឈ្មោះគឹង រ៉េត អាយុ១៨ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅ ភូមិអូរសង្កែ ឃុំព្រៃគ្រេស ស្រុកមេសាងខេត្តព្រៃវែង (រងរបួសស្រាល) ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេចឃេីញយុវជនពីរនាក់កំពុងជិះម៉ូតូ​ Next ពណ៌ស​ ពាក់ផ្លាកលេខ​ ក្រចេះ​ 1F-0486​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូងលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឃ្លប់​ ម៉ាកហីយ៉ាន់ដាយ​ ​ពាក់ផ្លាកលេខ​ ព្រៃវែង​ 3A-0384 បេីកលឿនមកពីក្រោយជ្រុលបុកពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូបោកទៅនិងថ្នល់ស្លាប់ម្នាក់ដែលជិះខាងក្រោយចំណែកអ្នកឌុបរបួសស្រាល។ ភ្លាមនោះរថយន្តបង្កបានព្យាយាមបេីកគេចខ្លួនបានប្រហែល២ទៅ៣គីឡូដីទេីបត្រូវបានប្រជាពលរដ្ឋឃាត់បានតាំងតៃកុងនិងរថយន្ត។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរចុះវាស់វែងយកម៉ូតូនិងរថយន្តបង្កទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្នំពេញ​ ចំណែកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណីនៅខេត្តកំពង់ចាម៕​ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print