ខេត្តក្រចេះ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹឹងថា ៖ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នេះ លោក ឈា ផល្លី អភិបាលស្រុកអូរគ្រៀងសែនជ័យ និងមន្ត្រីសាលាស្រុក បាននាំលិខិតចូលរួមមរណទុក្ខ និងនាំយកថវិការបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថវិកា លោកអភិបាលខេត្តក្រចេះ ចូលរួមពិធីបុណ្យ និងគោរពដួងវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ត្រី ពុំ ស្មៃ ដែលបានពលីជីវិតក្នុងការការពារអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
ទីតាំងប្រារព្ធពិធី ស្ថិតនៅចំណុចវត្តភ្នំខៀវ ភូមិភ្នំខៀវ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ ៕
ដោយ ៖ សិលា
...










