អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តជំហានដំបូងនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ តទៅ

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការដាក់ឱ្យអនុវត្តជំហានដំបូងនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ តទៅ។

លិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ថា «ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា សម្រេចដាក់ឱ្យអនុវត្តជំហានដំបូងមុខងារសម្រាប់ការរាយការណ៍អំពីទំនិញមុនពេលទំនិញមកដល់ តាមមធ្យោបាយអេឡិចត្រូនិក និងអនុញ្ញាតឱ្យអនុវត្តនីតិវិធីដាក់ប្រតិវេទន៍គយមុនពេលទំនិញមកដល់ សម្រាប់ប្រតិបត្តិករបញ្ជូនទំនិញ (Freight Forwarder) នៅការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋាន អន្តរជាតិតេជោ នៃនាយកដ្ឋានគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ តទៅ»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print