លោក Maduro ត្រូវបានបញ្ជូនទៅដល់អាមេរិក សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអាមេរិក

ចែករំលែក៖

អន្តរជាតិ ៖ ល្ងាច ថ្ងៃទី ៣ ខែ មករា តាមម៉ោង តំបន់ ភាគខាងកើត អាមេរិក យន្តហោះ ដែល ដឹក ជញ្ជូន លោក Nicolas Maduro Moros ប្រធានាធិបតី វ៉េណេស៊ុយអេឡានិងភរិយា បាន ចុះចត នៅ មូលដ្ឋាន កងទ័ព អាកាស របស់ អាមេរិក ដែល ស្ថិតនៅ រដ្ឋ ញូវយ៉ក។ កាលពី ព្រឹក ព្រលឹម ថ្ងៃដដែល កងទ័ពអាមេរិក បាន វាយ ឆ្មក់ ចំពោះ ក្រុងការ៉ាកាស រដ្ឋធានី វ៉េណេស៊ុយអេឡា ជាដើម ដើម្បី ចាប់ខ្លួន លោក Maduro និង ភរិយា ។ ប្រព័ន្ធសារព័ត៌មាន អាមេរិក បាន ប៉ាន់ ប្រមាណថា លោក Maduro នឹង « ចូលបង្ហាញខ្លួនក្នុងតុលាការ» មួយនៃទីក្រុង ញូវយ៉ក នៅ សប្តាហ៍ក្រោយ។

កាលពីព្រឹក ថ្ងៃទី ៣ ខែមករា លោក Trump ប្រធានាធិបតី អាមេរិក បាន ធ្វើ សន្និសីទ កាសែត នៅ ភូមិគ្រឹះ ម៉ា-អា-ឡាហ្គោ របស់ លោក ស្ថិតនៅ រដ្ឋ ផ្លរីដា ថា អាមេរិក បាន វាយ ឆ្លក់ វ៉េណេស៊ុយអេឡា ហើយចាប់ ខ្លួន លោក Maduro និង ភរិយា ។ លោក Trump បានថ្លែង ទៀតថា អាមេរិក នឹង «គ្រប់គ្រង» វ៉េណេស៊ុយអេឡា រហូត ដល់ ប្រទេសនោះ ឆ្លង អន្តរកាល « ដោយ សុវត្តិភាព» ។

ថ្ងៃដដែល រដ្ឋាភិបាល និង អ្នក នយោបាយ សំខាន់ៗ របស់ ប្រទេស និង អង្គការ ក្នុងតំបន់ ជាច្រើន បាន នាំគ្នា ថ្កោលទោស អាមេរិក ដែល ធ្វើ ប្រតិបត្តិការ យោធា ចំពោះ វ៉េណេស៊ុយអេឡា និងអំពាវនាវ ឱ្យ អាមេរិក គោរព «ធម្មនុញ្ញ អង្គការ សហប្រជាជាតិ » ។ គណៈប្រតិភូ នៃ ប្រទេស សូម៉ាលី ប្រចាំជាអចិន្ត្រៃយ៍ នៅ អង្គការ សហប្រជាជាតិ ដែលជា ប្រទេស ផ្លាស់វេន នៃ ក្រុមប្រឹក្សាសន្តិសុខ ប្រចាំខែ មករា បាន បញ្ជាក់ ប្រាប់ អ្នកកាសែត ថា ក្រុមប្រឹក្សា សន្តិសុខ នៃអង្គការ សហប្រជាជាតិ នឹង បើក កិច្ច ប្រជុំ បន្ទាន់ មួយ ទាក់ទង នឹង ករណី ដែល អាមេរិក បើក ប្រតិបត្តិការ យោធា ចំពោះ វ៉េណេស៊ុយអេឡា នៅ វេលាម៉ោង ១០ ព្រឹក ថ្ងៃទី ៥ ខែមករា តាម ម៉ោង តំបន់ភាគខាងកើត អាមេរិក ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print