ខេត្តកំពង់ស្ពឺ÷ កម្លាំងនគរបាលស្រុកសាមគ្គីមុន្នីជ័យនៅល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ បានឃាត់ខ្លួនយុវជន៤នាក់ដែលជិះម៉ូតូបំពាក់ស៉ីមាំងម៉ូតូខុសបច្ចេកទេស ត្រូវបានហៅមកណែនាំអប់រំនិងដកហូតម៉ូតូរក្សាទុករយះពេល៣ខែ។
មន្ត្រីនគរបាលស្រុកសាមគ្គីមុនីជ័យឲ្យដឹងថា ដោយអនុវត្តតាមការដឹកនាំបញ្ជា ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៧និង០០ នាទី ត្រង់ចំណុចផ្លូវកៅស៊ូលេង១៤៤០ ស្ថិតក្នុងភូមិតានី ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺកម្លាំងអធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានឃាត់មនុស្ស០៤នាក់ ម៉ូតូចំនួន០៤គ្រឿង÷
១. ឈ្មោះ សន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្បែងជាប់ ឃុំប្រាំបីមុំ ស្រុកថ្ពង,
២. ឈ្មោះ ហឿន ភូម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទាលជ្រុំ ឃុំយាអង្គ ស្រុកថ្ពង,
៣. ឈ្មោះ មាន នោ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិត្នោត ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យនិង
៤. ឈ្មោះ មឿន ភ័ត្រ្តា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ។
ករណីនេះនគរបាលបានធ្វេីកិច្ចសន្យាអប់រំ និងប្រគល់ឱ្យអាណាព្យាបាលអប់រំបន្ត។ ចំពោះម៉ូតូរក្សាទុកត្រូវបានរយៈពេល០៣ខែ នៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ៕










