ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយពីសប្បុរសជន ជាគ្រឿងឧបភោគ បរិភោគ ថវិកា និងសម្ភារៈចាំបាច់ជាច្រើនមុខទៀត ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខនិង ជនភៀសសឹក បើទោះបីមានបទឈប់បាញ់ ហើយជនភៀសសឹកមួយចំនួនត្រូវបានត្រឡប់ទៅលំនៅដ្ឋាន ជាមួយ និងវីរកងទ័ពកម្ពុជាទាំង១៨រូប ក៏ត្រូវបានដោះ លែង បញ្ជូនមកដល់កម្ពុជាដោយសុវត្ថិភាពវិញក៏ដោយ។
នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានអញ្ជើញពិនិត្យ មើលទីតាំង ប្រគល់ ទទួលអំណោយ ជាមួយនិងការពិនិត្យអំ ណោយដែលសប្បុរសជនបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបែងចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀស សឹក មិនចាំបាច់ទុកយូនោះទេ ។
ជាក់ស្ដែង នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជន នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ហួត ហៃ និងលោក ឯក ឃុនដឿន អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត។ ទឹកត្រី ទឹកស៊ីអ៊ីវ ខ្ទឹមស គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន នៅតែបន្តប្រគល់ជូនរដ្ឋបាលរាជធានីភ្នំ ពេញជាបន្តបន្ទាប់។
លោក ហួត ហៃ អភិបាលរង តំណាង លោក ឃួង ស្រេង បានអរគុណចំពោះ សប្បុរសជនទាំងអស់ដែលបាន នាំយកអំណោយមកជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិប្រជាជន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ៕. ដោយ សំរិត










