អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះអគ្គិភ័យឆេះផ្ទះមួយកន្លែងសំណាងល្អ មិនបណ្ដាលឲ្យមនុស្សរងរបួស រឺស្លាប់នោះទេ ដែលហេតុការណ៍នេះបានកើតឡើងនៅម៉ោង ០៧នឹង០៥ នាទី ព្រឹកថ្ងៃទី០៦ ខែមករាឆ្នាំ២០២៦ស្ថិតនៅភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្រោយពីទទួលបានពត៌មាននេះភ្លាមកម្លាំងបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ រថយន្តការិយាល័យ អគ្គីភ័យបានចេញអន្តរាគមន៍រថយន្តចំនួន ២គ្រឿង រថយន្ត ជំនួយ រថយន្តអគ្គីភ័យស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៦ ម៉ែត្រគូប ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ឡុង វិបុល ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ កសិករ ផ្ទះដែលត្រូវភ្លើងឆេះជាប្រភេទឈឺសង័្កសីទំហំ ០៨ម៉ែត្រx១២ម៉ែត្រ ចំពោះមូលហេតុដោយសារ ឆ្លងចរន្តអគ្គិសនី ហើយខូចខាតសម្ភារៈ ខូចខាត ប្លង់ដឹឯកសារទិញលក់ម៉ូតូពូកគ្រែ ទូរខោអាវទូរទឹកកក១គ្រឿង តុកៅអីមួយចំនួនសំភារះផ្ទះបាយ ទាំងស្រុងនឹងពុំបណ្តាលអោយឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ដោយសមត្ថកិច្ចគ្រប់គ្រងនឹងពន្លត់ភ្លើងចប់នៅម៉ោង ០៧:៤៨នាទី នាថ្ងៃខែឆ្នាំដដែល ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print