ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមចុះពីលេីស្ពានអាកាសចោមចៅទាំងបញ្ច្រាសទិសដៅចរាចរណ៍ក៏ត្រូវរថយន្តបេីកបុកបណ្តាលឲ្យរងរបួសបាក់ជេីងម្ខាងហេីយរថយន្តបេីកគេចខ្កួនបាត់ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង២៣នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ នៅលេីស្ពានអាកាសចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ លូ សុផល ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសបាក់ភ្លៅខាងឆ្វេងនិងបែកក្បាល មានអាសយដ្នាននៅ ភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ធ្វេីដំណេីរចុះពីលេីស្ពានអាកាសចោមចៅទាំងបញ្ច្រាសទិសដៅចរាចរណ៍ខណៈជិះដល់ផ្លូវជាតិលេខ៣ស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងឡេីងស្ពានជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូរងរបួសបាក់ជេីងឆ្វេង ហេីយរថយន្តបន្តទៅមុខបាត់ទៅដោយបន្សល់ស្លាកលេខមួយសន្លឹង ភ្នំពេញ2AU 5774 នៅកន្លែងកេីតហេតុ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកម៉ូតូនិងស្លាករថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំស្រាវជ្រាវបន្ត៕
ដោយ៖សុខាសែនជ័យ










