ភ្នំពេញ ៖ សមត្ថកិច្ច ដែលមានចេតនាលាក់បាំងជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ និងទទួលទោសព្រហ្មទណ្ឌ
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងបណ្តេញចេញពីក្របខ័ណ្ឌការងារ អាជ្ញាធរមានសមត្ថកិច្ច ដែលមិនបានបំពេញតួនាទីរបស់ខ្លួនដោយភាពស្មោះត្រង់ មានចេតនាលាក់បាំង ជនបរទេស ដែលចូលមកកម្ពុជាដោយខុសច្បាប់ ឱ្យស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំណាមួយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ៖ នេះបើយោងតាមមាត្រា២១ នៃអនុក្រឹត្យស្តីពីការពង្រឹងការគ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ។ ក្នុងគឺចុះហត្ថលេខានៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដោយសម្តេច នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។ ក្នុងមាត្រាដដែលនេះ បញ្ជាក់ថា ក្រៅពី ត្រូវទទួលរងទណ្ឌកម្មវិន័យបណ្តេញចេញពីក្របខ័ណ្ឌការងារហើយនោះ អាជ្ញាធរមានសមត្ថកិច្ចរូបនោះ ក៏ត្រូវរងទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានបន្ថែមទៀត៕
ដោយ ៖ សិលា










