សង្ស័យឆ្លងចរន្តអគ្គិសនីឆេះផ្ទះល្វែងលក់សម្ភារៈក្មេងលេងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ ផ្ទះល្វែងលក់សម្ភារៈក្មេងលេងមួយកន្លែងស្ថិតក្នុងភូមិត្រពាំងថ្លឹង៤​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង៧យប់​ ថ្ងៃទី៧​ ខែមករា​ ឆ្នាំ២០២៦​ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ ផ្ទះល្វែងខាងលេីលក់សម្ភារៈក្មេងលេង(លក់អនឡាញ)​ មុនពេលកេីតហេតុគេបានឃេីញផ្សែងហុយទ្រុបចេញពីជាន់ក្រោម​ ភ្លាមនោះបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់​ និងអ្នកខ្លះក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីមកអន្តរាគមន៍ភ្លាមៗ។ 

ក្រោយទទួលបានព័ត៌មានភ្លាមរថយន្តពន្លត់អគ្គិភ័យ

ជាច្រេីនគ្រឿងបានចុះមកដល់ទីតាំងកន្លែងកេីតហេតុនិងបាញ់ពន្លត់ដោយគ្រប់គ្រងរលត់ជាស្ថាពរនិងមិនរាលដាលដល់ផ្ទះក្បែរនោះទេ​ រងការខូចខាតសម្ភារៈមួយចំនួន។ 

ជំវិញករណីគ្រោះអគ្គិភ័យខាងលេី​ ចំពោះមូលហេតុជាជំហ៊ាន ដំបូងសង្ស័យឆ្លងចរន្តអគ្គិសនី៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print