Semenyo ជូនកាដូបីពិន្ទុឱ្យ Bournemouth នៅថ្ងៃលាគ្នានិងខួបកំណើតរបស់គាត់មុនផ្ទេរទៅ Man City តម្លៃ 65 លានផោន

ចែករំលែក៖

កីឡាករAntoine Semenyo បានប្រារព្ធខួបកំណើតគម្រប់អាយុ 26 ឆ្នាំរបស់គាត់ក្នុងទម្រង់ដែលមិនអាចបំភ្លេចបាន ខណៈដែលគាត់បានស៊ុតបញ្ចូលទីគ្រាប់បាល់ចុងក្រោយឱ្យ Bournemouth ក្នុងជ័យជម្នះ 3-2 លើក្រុម Tottenham Hotspur ហើយក៏ជាការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លឹប មុនពេលផ្ទេរទៅក្លឹប Manchester City ក្នុងតម្លៃខ្លួន65លានផោន។

ខ្សែប្រយុទ្ធជម្រើសជាតិហ្គាណាបានទាត់ជើងស្ដាំកាត់អ្នកចាំទី Guglielmo Vicario របស់ Tottenham ក្នុងនាទីចុងក្រោយជិតចប់ការប្រកួតទៅហើយ ដែលបង្កឱ្យមានការអបអរយ៉ាងខ្លាំងពេញកីឡាដ្ឋានរបស់ម្ចាស់ផ្ទះBournemouth។

វាគឺជាគ្រាប់ទី 30 របស់គាត់ក្នុងការកេង 101 ប្រកួតនៅអង់គ្លេស Premier League សម្រាប់ Bournemouth ហើយបានបង្ហាញយ៉ាងល្អឥតខ្ចោះដែលជាមូលហេតុឱ្យ Man City ត្រៀមខ្លួនជាស្រេចដើម្បីចាយលុយ 65 លានផោន (87.46 លានដុល្លារ) សម្រាប់តម្លៃខ្លួនរបស់គាត់។

...

អ្នកចាត់ការក្រុម Bournemouth លោក Andoni Iraola បានបញ្ជាក់យ៉ាងច្បាស់ពីការចាកចេញរបស់ Semenyo បន្ទាប់ពីការប្រកួត ប៉ុន្តែបានសរសើរការប្តេជ្ញាចិត្ត និងអាកប្បកិរិយារបស់គាត់រហូតដល់ពេលចុងក្រោយរបស់គាត់នៅក្នុងក្លឹប៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print