ជនសង្ស័យ២នាក់ធ្លាប់ជាប់ ពន្ធនាគារ ចេញមកវិញមិនរៀងចាល ឆក់កាបូប ជាប់ខ្នោះសមត្ថកិច្ចនគរបាលក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ធ្លាប់ជាប់ ពន្ធធានាគារ ចេញមកវិញមិនរៀងចាល ឆក់កាបូបជាប់ខ្នោះសមត្ថកិច្ចនគរបាលក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនៅព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០២៦នេះថា ជនសង្ស័យទាំង២មានឈ្មោះ ម៉ន កែវ អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ) និងឈ្មោះ ហុង ប៊ុនលៀប ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង (ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ) ។

ប្រភពដដែលបន្តថា នៅវេលាម៉ោង០០:៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មាននៃបណ្តឹងពីជនរងគ្រោះឈ្មោះ ភិន ច័ន្ទធី ភេទស្រី អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរជាងកែសម្ភស្ស មានទីលំនៅភូមិម្រាមទាក ឃុំជីពីរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានប្តឹងចោទប្រកាន់ទៅលើជនមិនស្គាល់អត្តសញ្ញាណ ចំនួន០២នាក់ ភេទប្រុស ដែលបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)  កាលពីវេលាម៉ោង០០:១៥នាទី នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំនុចលើផ្លូវជាតិលេខ១ ខាងមុខកន្លែងលាងរថយន្ត ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ដោយនៅក្នុងកាបូបនោះមាន : ទូរស័ព្ទ០១គ្រឿងម៉ាក I PHONE 12 ពណ៌ស្វាយ ។

ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍បានសហការជាមូយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត និងកម្លាំងប្រចាំការ២៤ បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ ។

លុះរហូតដល់វេលាម៉ោង៣:៤៥នាទីនាថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានប្រទះឃើញម៉ូតូ០១គ្រឿងជិះគ្នា០២នាក់ ក្រោយពីឃើញកម្លាំងកំពុងល្បាត ក៍ព្យាយាមជិះម៉ូតូរត់គេច ប៉ុន្តែត្រូវសមត្ថកិច្ចដេញតាមឃាត់ភ្លាមៗ រួចនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ម៉ុន កែវ  បានឆ្លើយសារភាពថា : នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ខ្លួនបានធ្វើសកម្មភាពឆក់បានចំនួន០២ដង គឺលើកទី១ ខ្លួនបានធ្វើសកម្មភាពឆក់ជាមួយឈ្មោះ កែវ លីម៉េង ភេទប្រុស និងលើកទី០២ គឺខ្លួនទៅជាមួយឈ្មោះ ហុង ប៊ុនលៀប ភេទប្រុស ។

រហូតដល់ម៉ោង៩ព្រឹកថ្ងៃទី០៦ខែមករាឆ្នាំ២០២៦ប៉ុស្តិ៍បានទទួបណ្ដឹងមួយច្បាប់ទៀតពីជនរងគ្រោះឈ្មោះហ្វាមធីគីមអាញ់ភេទស្រីជនជាតិវៀតណាមមុខរបភ្ញៀវមានស្រុកកំណើតខេត្តហឿងអៀនប្រទេសវៀតណាម។

បានប្ដឹងទៅលើជនមិនស្គល់អត្តសញ្ញាណ២នាក់ធ្វើសកម្មភាពឆក់កាបូស្ពាយរបស់ខ្លួនកាលពីវេលាម៉ោង១១នឹង៣០នាទីយប់នៅខាងមុខភោជនីដ្ឋានធានធានស្ថិតនៅភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។

នៅចំពោះមុខសមត្តកិច្ចជនសង្ស័យទាំង២នាក់បានឆ្លើសាភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបនឹងទូរសព្ទ័ប្រាកដមែនខណះសមត្ថកិច្ចដកហូត  វត្ថុតាងរួមមាន ម៉ូតូ២គ្រឿង ម៉ាកសូនិចខ្មៅក្រហមគ្មានស្លាកលេខ និងម៉ូតូម៉ាកសាទ្រាខ្មៅក្រហមពាក់ស្លាកលេខ.V.N.70.E1478.80 ទូរសព្ទ័៧គ្រឿង  លិខិតឆ្លងដែននឹងអត្តសញ្ញាណបណ្ណ័.V.N.មួយចំនួន។

...

បច្ខុប្បន្នជនសង្ស័យ រួមវត្ថុតាងនិងមធ្យោបាយធ្វើសកម្មភាព (ម៉ូតូ) សមត្ថកិច្ចចាត់ការបន្តតាមច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print