ខេត្តកំពង់ស្ពឺ: នាព្រឹកថ្ងៃទី ០៨ ខែ មករាឆ្នាំ២០២៦ វេលាម៉ោង៧និង ៣០នាទី មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ
នៅភូមិដក់ពរ ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង
(បណ្តោយ ៨ ម ទទឹង ៦ ម) ឈើលើបេតុងក្រោម ប្រក់សុីប្រូខូចខាតទាំងស្រុង។ ហេតុការណ៍នេះ ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។
ម្ចាស់ឈ្មោះ គុយ គឹមសុង ប្រុសអាយុ៤៧ឆ្នាំរស់នៅភូមិឃុំខាងលើ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ចំពោះមូលហេតុគឺបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី។
ករណីខាងលើនេះយើងបានអន្រ្តាគមន៍ រថយន្តពន្លត់អគ្គីភ័យ ចំនួន ២ គ្រឿង រថយន្តរបស់ស្នងការដ្ឋាននគបាលខេត្ត១គ្រឿងរថយន្តរបស់អធិការដ្ឋាននគបាលស្រុក១គ្រឿង
កម្លាំង នគរបាលចំនួន ២០នាក់
យើងបានប្រើប្រាស់ទឹកបាញ់ពន្លត់ចំនួន ១ រថយន្ត ។
ករណីខាងលើនេះ ដោយសារ តែយើងទទួលបានពត៍មានយឺត ស្ថានភាពផ្លូវឆ្ងាយលំបាក
ទើបបណ្តាលអោយអគ្គីភ័យឆាបឆេះផ្ទះខាងលើអស់ទាំងស្រុង ។
ចំពោះការខូចខាតឆេះផ្ទះ១ខ្នង ៨ម៉ែត្រគុណ6ម៉ែត្រ ឆេះអស់ទាំងស្រុង លុយដុល្លាចំនួន១៧០០ដុល្លារ សម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួន៕
ដោយ៖ ជ្រោយពេជ្រ










