តារាហូលីវូដ​ដ៏ល្បីឈ្មោះ​ Angelina Jolie មានគម្រោងមករស់នៅប្រទេសកម្ពុជា ខណៈ​លោកស្រីចាត់ទុកកម្ពុជា​ ជាផ្ទះទីពីរ

ចែករំលែក៖

អន្តរជាតិ​៖ បើយោងតាមការដកស្រង់ផ្សាយពីគេហទំព័រព័ត៌មាន និងកម្សាន្តអាមេរិក MSN បាននិយាយថា​ យោងតាមសារព័ត៌មានបរទេសនានា តារា​សម្ដែង​ហូលីវូដ លោកស្រី Angelina Jolie បានដាក់​លក់​ផ្ទះ​នៅ​ទីក្រុង Los Angeles សហរដ្ឋអាមេរិក ហើយ​កំពុង​រៀបចំជីវិតថ្មី មករស់នៅកន្លែងក្នុងក្តីស្រម៉ៃចង់របស់លោកស្រី ​ដែលរួមមានប្រទេស​កម្ពុជា ជា​ទីដែល​លោកស្រីមាន​​សញ្ជាតិខ្មែរស្រាប់។

ប្រភពដែលដឹងអំពីគម្រោងនេះ បានប្រាប់ Page Six ដែលជាកាសែតតាមដានរឿងរាវរបស់តារា ថាតារាសម្តែង និងជាអ្នកដឹកនាំរឿង ហើយក៏សប្បុរសជនវ័យ ៥១ឆ្នាំរូបនេះ បានលក់ផ្ទះដ៏ស្កឹមស្កៃ Cecil B. DeMille តម្លៃ ២៥លានដុល្លារ ដែលលោកស្រីបានរស់នៅតាំងតែពីឆ្នាំ ២០១៦ ហើយក៏បានរកអ្នកទិញដោយស្ងាត់ៗផងដែរ។

សារព័ត៌មានកម្សាន្តអាមេរិក People បានដកស្រង់ប្រភពមួយដោយបញ្ជាក់ថា «លោកស្រី កំពុងរៀបចំចាប់ផ្តើមជំពូកថ្មីទាំងស្រុង នាឆ្នាំថ្មីនេះ»។ ប្រភពដដែលបានបន្ថែមថា លោកស្រី Angelina Jolie មានគម្រោងចាកចេញពីសហរដ្ឋអាមេរិក ហើយមករស់នៅក្នុងប្រទេសកម្ពុជា និងអឺរ៉ុប។

បើតាម Page Six លោកស្រី នឹងបើកហាងលក់សម្លៀកបំពាក់យីហោស្រីផ្ទាល់ខ្លួន គឺ Atelier Jolie នៅក្នុងទីក្រុងញូវយ៉ក នាឆ្នាំនេះ ហើយនឹងបែងចែកពេលវេលារស់នៅរវាងអឺរ៉ុប និងកម្ពុជា ជាប្រទេសដែលនាងបានចាត់ទុកជាផ្ទះទីពីរ។

...

គួរបញ្ជាក់ថា ដើម្បីទទួលស្គាល់ស្នាដៃអភិរក្សរបស់លោកស្រី Angelina Jolie ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រោសព្រះរាជប្រទានសញ្ជាតិកម្ពុជាដល់លោកស្រី កាលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០០៥៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print