ក្រុមការងារអន្តរក្រសួង អញ្ជើញចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព សម្រាប់គម្រោងការពារច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ ក្រុមការងារអង្គភាពលទ្ធកម្ម (អល) នៃគណៈកម្មាធិការលទ្ធកម្ម(គល)ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានជលសាស្ត្រនិងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព សម្រាប់គម្រោងការពារច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

ក្នុងដំណើរបេសកកម្ម ក្រុមការងារអន្ដរក្រសួង បានចុះពិនិត្យជាក់ស្ដែងការងារគម្រោង រួមមាន៖ ទី១)គម្រោងការពារច្រាំងទន្លេមេគង្គ ប្រវែង ៣៥០ម៉ែត្រ នៅភូមិព្រែកស្ដី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោយចប់ធានាគុណភាពរយៈពេល ៦ខែ និងទី២)គម្រោងការពារច្រាំងទន្លេមេគង្គ ប្រវែង ៣៥០ម៉ែត្រ នៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោយចប់ធានាគុណភាពរយៈពេល ៦ខែ។

...

ក្រោយពីការចុះពិនិត្យជាក់ស្តែង ក្រុមការងារអន្តរក្រសួង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងយកចិត្តទុកដាក់របស់ក្រុមការងារនៃនាយកដ្ឋានជលសាស្ត្រនិងការងារទន្លេ ដែលបានអនុវត្តការងារបានទាន់ពេលវេលា និងត្រឹមត្រូវល្អប្រសេីរទៅតាមលក្ខណ:បច្ចេកទេស ជាមួយនឹងការប្រើប្រាស់បច្ចេកទេសបាវខ្សាច់ (Geotextile Bags) ប្រកបដោយគុណភាព រួមទាំងសោភ័ណភាព ដេីម្បីធានាបាននូវនិរន្តរភាពយូរអង្វែងនៃសំណង់ សម្រាប់ផ្តល់ជាគុណតម្លៃជួយដល់សេដ្ឋកិច្ច-សង្គមរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print