រថយន្តម៉ាកFORD RANGER មួយគ្រឿងបេីកឡើងសួនផ្លូវទៅបុកបង្គោលស្លាកប៉ាណូក្រឡាប់ផ្ងារជើង

ចែករំលែក៖

​ ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក FORD RANGERក្នុងល្បឿនលឿនមិនប្រយ័ត្នក៏រ៉េចង្កូតឡើងសួនផ្លូវរួចបន្តទៅបុកបង្គោលស្លាកប៉ាណូផ្សាយពាណិជ្ជកម្មបាក់ទ្រេតមួយដើមចំណែកឯរថយន្តបង្កក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡេីងកាលពីវេលាម៉ោង០១:៣០នាទីយប់ រំលង អាធ្រាត្រ ឈាន ចូល ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ6A ក្នុង សង្កាត់ ព្រែកលៀប ខណ្ឌ ជ្រោយ ចង្វារ រាជធានី ភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កមួយគ្រឿងម៉ាក FORD RANGER ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BL-2080 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦Aទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានរ៉េចង្កូតទៅបុកឡើងសួនច្បារ ពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកស្លាកប៉ាណូផ្សាយពាណិផ្ជកម្មបណ្តាលឲ្យបាក់ទ្រតចំនួនមួយដើម ចំណែកឯរថយន្តបង្កត្រូវបានក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរម្ចាស់រថយន្តបានយកសម្ភារៈមានតម្លៃចេញពីក្នុងរថយន្តរួចគេចពីកន្លែងកើតហេតុបាត់ស្រមោល។

...

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើកា់រវ៉ាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print