តុលាការខេត្តបញ្ជូនជនសង្ស័យ៣នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្នពាក់ព័ន្ធករណីចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀតនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង: តុលាការខេត្តបានបញ្ជូនជនសង្ស័យ៣នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្នពាក់ព័ន្ធករណីចរាចរណ៍អាវុធសម្រាប់ប្រហាផ្សេងទៀតនៅក្រុងបាវិត។

នគរបាលខេត្តស្វាយរៀងបានអោយដឹងនៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះថា ជនសង្ស័យទី១-ឈ្មោះរស់​ វាសនា​ ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​រោងចក្រ​ មានទីលំនៅ​ភូមិ​ កំពោតប្រស់​ សង្កាត់​ច្រកម្ទេស​ ក្រុង​បាវិត​ ​ (ម្ចាស់​កាំបិតប៉័ងតោ)​, ទី២-ឈ្មោះ​តឹក​ ឆេនចាន់នុរៈ ភេទ​ប្រុស​ អាយុ​១៧ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិនពិតប្រាកដ មាន​ទីលំនៅ​ភូមិ​សែនត​ ឃុំចន្រ្ទា​ ស្រុក​ចន្រ្ទា​ (ម្ចាស់​កាំបិត​និងថ្ម១ដុំ)​។ ទី៣មានឈ្មោះ​ សេ​ មករា​ ភេទ​ប្រុស​ អាយុ​១៦ឆ្នាំ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​រោងចក្រ​ មាន​ទីលំនៅ​ភូមិ​គោកតែក​ ឃុំ​ចន្រ្ទា​ ស្រុក​ចន្រ្ទា​ ។

ប្រភពបន្តថា នៅ​ចំណុច​លេី​ផ្លូវ​ជាតិ​លេខ​១​ ខាង​មុខ​បុរីCK ស្ថិតនៅ​ភូមិ​តាពៅ​ សង្កាត់​បាវិត​ ក្រុង​បាវិត​ កាលពីវេលាម៉ោង៣ទៀបភ្លឺ​ឈានចូលថ្ងៃទី១​ ខែ​មករា​ ឆ្នាំ​២០២៦​ កម្លាំងជំនាញនៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាវិត​  សហការជាមួយក្រុមបង្កាបង្រ្កាប​បទ​ល្មើស​ផ្សេងៗ​ប្រចាំក្រុងបាវិត​បានឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធ​ ករណី​ធ្វើ​ចរាចរណ៍​អាវុធ​សម្រាប់​ប្រហារផ្សេងទៀត ដើម្បី​សាកសួរ​ ។

...

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ​ រស់​ វាសនា​ និង​ឈ្មោះ​តឹក​ ឆេនចាន់នុរៈ បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិត​ជាបាន​ដាក់កាំបិតតាមខ្លួន​ប្រាកដមែន ក្នុងគោលបំណង​ទុកការពារខ្លួន​។ វត្ថុ​តាង​ដែលសមត្ថកិច្វដកហូតរួមមានកាំបិត​ប៉័ងតោ​ចំនួន​២ដេីម​, ថ្ម​១ដុំ, ម៉ូតូ​ ១គ្រឿង​ម៉ាកHONDA DREAM ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ស្វាយរៀង​1V-9087 ៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print