លោក ឈន សាណាត អញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់ពន្ធនាគាររាជធានីភ្នំពេញ គឺជាជំហានសំខាន់មួយ ដើម្បីលើកកម្ពស់ប្រព័ន្ធគ្រប់គ្រងជនជាប់ឃុំ

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានអញ្ជេីញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ពន្ធនាគាររាជធានីភ្នពេញ គឺជាជំហានសំខាន់មួយ ដើម្បីលើកកម្ពស់ប្រព័ន្ធគ្រប់គ្រងជនជាប់ឃុំ ព្រមទាំងធានាបាននូវសន្តិសុខ សុវត្ថិភាព សុខុមាលភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងរបស់ជនជាប់ឃុំ។

ការចុះពិនិត្យវឌ្ឍនភាពការសាងសង់ពន្ធនាគាររាជធានីភ្នំពេញនេះដែរ ក៏មានការចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋាននិងមន្រ្តីជំនាញជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦នេះ ស្ថិតនៅភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

នាឱកាសនោះដែរ លោកឈន សាណាត ក៏បានណែនាំដល់ក្រុមការងារ សាងសង់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ពន្ធនាគារនេះ ដោយ អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសំដៅធានាបាននូវ សុវត្ថិភាព និងមានគុណភាពរឹងមាំល្អ ព្រមទាំងសាងសង់ឱ្យរួចរាល់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក។

ទាក់ទងនឹងការសាងសង់នូវអគារថ្មីនៃពន្ធនាគារនេះ លោកឈន សាណាត បានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសការសម្រេចផ្តល់ក្របខ័ណ្ឌថ្មី ការពិនិត្យពង្រីកបន្ថែម ហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ និងស្វែងរកយន្តការផ្សេងៗទៀតដើម្បីដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ រួមទាំងផ្តល់គោលការណ៍គន្លឹះទាំងក្នុងក្របខ័ណ្ឌច្បាប់ និងការងារបច្ចេកទេស ទាំងដំណោះស្រាយចំពោះមុខ និងដំណោះស្រាយយូរអង្វែង។

ជាមួយគ្នានេះ លោកអគ្គនាយកបានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធនាគារនឹងបន្តជំរុញលើកកម្ពស់គុណភាពការងារអប់រំកែប្រែស្តារនីតិសម្បទា ការងារសុខភាព និងអនាម័យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ព្រមទាំងអនុវត្តកម្មវិធីសមា ហរណកម្ម និងបន្តពង្រឹងកិច្ចការពារសន្តិសុខសុវត្ថិភាព ការអនុវត្តនីតិវិធី បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងប្រសិទ្ធភាព ត្រួតពិនិត្យឆែកឆេររកឧបករណ៍ វត្ថុសម្ភារៈហាមឃាត់ចូលពន្ធនាគារ ស៊ើបអង្កេតស្រាវជ្រាវបង្ការ ទប់ស្កាត់អំពើល្មើសផ្សេងៗ ពិសេសទូរស័ព្ទដៃ និងគ្រឿងញៀនជាដើម៕

...

ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print