ភ្នំពេញ៖ ម៉ូតូហុងដាឌ្រីមចំនួន២គ្រឿងបានជិះម៉ូតូគ្នាពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ត្រូវបាន
កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង២៤នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ នៅផ្លូវបេតុង ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ នុល ហូ ភេទប្រុស អាយុ៤៦ឆ្នាំ រងរបួសផ្ទៃមុខនិងបែកមាត់ មានអាសយដ្ឋាននៅភូមិមេងសាង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូមួយគ្រឿងធ្វេីដំណេីរបញ្ច្រាសទិសដៅចរាចរណ៍ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលឲ្យភាគីម៉ូតូជិះបញ្ច្រាសទិសចរាចរណ៍រងរបួសធ្ងន់ចំណែកភាគីម្ខាងទៀតរងរបួសស្រាល។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕
ដោយ៖សុខាសែនជ័យ










