ពីលេងឱ្យក្លឹប Bristol City មកកាន់ក្រុម Manchester City ក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំប៉ុណ្ណោះ – ការឡើងដល់កំពូលនៃការប្រកួតរបស់កីឡាករ Antoine Semenyo គឺមានភាពរហ័សខ្លាំងណាស់។
ក្រុមរបស់លោក Pep Guardiola បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Bournemouth វ័យ 26 ឆ្នាំ បន្ទាប់ពីបានបំពេញលក្ខខណ្ឌនៃការទិញក្នុងតម្លៃផ្ទេរ 65 លានផោនរបស់គាត់ ដោយបានផ្តួលក្រុម Manchester United, Liverpool, Spurs និង Chelsea ដែលចង់បានរូបគាត់ផងដែរ។
វាជាជំហានដ៏លឿនចុងក្រោយបង្អស់សម្រាប់ Semenyo ដែលកើតនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស តែតំណាងឱ្យប្រទេសហ្គាណាជាកីឡាករអន្តរជាតិតាមរយៈឪពុកគាត់។
គាត់ត្រូវបានច្រានចោលមិនទិញយកមកលេងដោយក្លឹប Arsenal, Spurs និង Millwall ក្នុងនាមជាយុវជន
តែ
Bristol City បានចុះហត្ថលេខាទិញគាត់ក្នុងឆ្នាំ 2017 ហើយគាត់ត្រូវបានខ្ចីជើងលេងនៅក្រុម Bath, Newport និង Sunderland មុនពេលចូលទៅក្នុងក្រុមដំបូងរបស់ Robins ក្នុង 2020-21 ។
នៅខែមករាឆ្នាំ 2023 គាត់បានផ្ទេរទៅ Bournemouth ក្នុងតម្លៃ 10 លានផោន ហើយគាត់បានលេងកាន់តែប្រសើរឡើងតាំងពីពេលនោះមក។
តើ
ហេតុអ្វីបានជា Manchester City ចង់បានគាត់ឥឡូវនេះ?
តម្លៃ 65 លានផោន គឺត្រូវបានចាត់ទុកថា ថោកជាងតម្លៃពិត សម្រាប់ខ្សែបម្រើស្លាបម្នាក់នៅ Premier League ដែលកំពុងឈានចូលដល់ ចំណុចកំពូលនៃអាជីព របស់ខ្លួន។
ដូច្នេះ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលលោក Pep Guardiola និង Manchester City បានព្យាយាមយ៉ាងខ្លាំង ដើម្បីនាំយក Semenyo មកកាន់ក្លិបនៅពេលនេះ។
Semenyo គឺជា អ្នកស៊ុតបញ្ចូលទីច្រើនជាងគេទី 3 ក្នុងលីគ ដែលរកបាន10 គ្រាប់ ហើយថែមទាំងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 3 គ្រាប់ផងដែរ។
គាត់មាន អត្រាស៊ុតត្រូវគោលដៅ 55% ក្នុងរដូវកាលនេះ ដែលជាលេខខ្ពស់ទី 2 ក្នុងចំណោមកីឡាករ ដែលស៊ុតបានយ៉ាងហោចណាស់ 5 គ្រាប់ នៅ Premier League ហើយការចូលរួមបង្កើតគ្រាប់បាល់សរុប 22 ដង ក្នុងឆ្នាំប្រតិទិននេះ គឺជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់កីឡាករ Bournemouth ម្នាក់ នៅ Premier League។
លើសពីនេះ របៀបលេងរបស់គាត់ នឹងផ្តល់ វិមាត្រថ្មីមួយ ដល់ក្រុម City ដែលការប៉ុនប៉ងដេញតាមក្រុមកំពូលតារាង Arsenal ដណ្ដើមជើងឯក។
គាត់ជាកីឡាករដែលអាចប្រើជើងទាំងពីរបានយ៉ាងល្អ ដែលមានតែ Erling Haaland និង Jean-Philippe Mateta ប៉ុណ្ណោះកន្លងមក។
លោក Guardiola ក៏បានបញ្ជាក់រួចមកហើយថា គាត់ជាអ្នកគាំទ្រ Semenyo តាំងពីដើមរដូវកាល មុនពេលពាក្យចចាមអារ៉ាមអំពីការផ្ទេរកីឡាករ កាន់តែខ្លាំងឡើង។
គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះ បាននិយាយថា៖
«គាត់ជាកីឡាករអស្ចារ្យណាស់ អស្ចារ្យខ្លាំងណាស់។ ថាមពល ការជឿជាក់ និងចលនារបស់គាត់ – មិនគួរឱ្យជឿ។ គាត់មិនដែលឈប់រត់ទេ គាត់វាយប្រហារតំបន់ទំនេរបានយ៉ាងល្អ ហើយពេលគាត់កាន់បាល់ អ្នកមានអារម្មណ៍ថា អ្វីមួយនឹងកើតឡើង៕»










