ភ្នំពេញ÷ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៦:០០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច(លួចទូរស័ព្ទដៃ០១គ្រឿងម៉ាក OPPO ស៊េរីA53) ប្រព្រឹត្តបទល្មើសនៅចំណុចបន្ទប់ព្យាបាលអ្នកជម្ងឺ អគារG នៃមន្ទីរពេទ្យកុមារជាតិ ផ្លូវលេខ១១០ ក្រុមទី៥៣ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលខណ្ឌទួលគោកឲ្យដឹងថា ជនសង្ស័យឈ្មោះ រ ចំរិន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិភាគតិចទំពួន សញ្ជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ មានទីកន្លែងកំណើត ភូមិទៀន ឃុំកិចុង ស្រុកបរកែវ ខេត្តរតន:គិរី (គ្មានសារធាតុញៀន) ។
*វត្ថុតាងចាប់យកមាន៖ -ទូរស័ព្ទដៃ០១គ្រឿងម៉ាក OPPO ស៊េរី A53 ពណ៍ក្រហម ប្រើប្រាស់ស៊ីមកាតលេខ: 0973516669 (ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះលួចយកនៅពេលកើតហេតុ) ។
មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា ជន រងគ្រោះ ឈ្មោះ ជួន ចិត្រា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី៕










