នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ក្រុមប្រឹក្សាសន្តិសុខ UN នឹងបើកកិច្ចប្រជុំបន្ទាន់ស្ដីពីអ៊ុយក្រែន

ចែករំលែក៖

នៅថ្ងៃចន្ទសប្ដាហ៍ក្រោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាពីសង្រ្គាមនៅអ៊ុយក្រែន ខណៈទីក្រុងកៀវកំពុងប្រឈមនឹង ការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំដែលបង្កឡើងដោយការវាយប្រហារពីរុស្ស៉ី។

ទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាសំណើស្នើសុំបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN របស់អ៊ុយក្រែនត្រូវបានគាំទ្រដោយសមាជិកចំនួន៦ នៃក្រុមប្រឹក្សាសន្តិសុខរួមមាន បារាំង ឡេតូនី ដាណឺម៉ាក ក្រិក លីបេរី និងចក្រភពអង់គ្លេស។
ការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំរបស់រុស្ស៉ីដោយបាញ់ដ្រូន និងមីស៊ីល បានធ្វើឱ្យដាច់ចរន្តអគ្គីសនីប៉ះពាល់ដល់ម៉ាស៊ីនកម្ដៅនៅតាមអគារជាច្រើន ក្នុងគ្រាដែល សីតុណ្ហភាពចុះត្រជាក់ដល់ក្រោមសូន្យអង្សាសេ។ វិមានក្រឹមឡាំងក៏បានទទួលស្គាល់ដែរថាយោធារុស្ស៉ីបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik លើអ៊ុយក្រែន ជាលើកទី២ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក៕

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print