ទូតបារាំងនៅកម្ពុជា បន្តកំណត់ «តំបន់ក្រហម» នៃការឈ្លានពានរបស់យោធាថៃចម្ងាយ ៥០ គីឡូម៉ែត្រ ចូលដែនធិបតេយ្យកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃទី ១០ ខែមករា​ ឆ្នាំ២០២៧នេះ បានបន្តចេញសារហាមឃាត់ប្រជាជនរបស់ខ្លួន កុំទៅកាន់តំបន់មួយចំនួនដែលទូតបារាំងចាត់ទុកថា ជាតំបន់ក្រហម និង មានចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ ចូលដែនអធិបតេយ្យរបស់កម្ពុជា។ ការហាមឃាត់នេះ ដោយសារទូតបារាំងមើលឃើញថា ទោះមានបទឈប់បាញ់ក្តី តែភាពមិនទៀងទាត់នៃស្ថានការណ៍នៅតាមព្រំដែន និង ហានិភ័យដែលពាក់ព័ន្ធនឹងការរីករាលដាលអាវុធដែលមិនទាន់ផ្ទុះនៅតែបន្តមាន។

យោងតាមស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា បន្ទាប់ពីមានការប៉ះទង្គិចប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែន និងការវាយប្រហារតាមអាកាសនៅក្នុងទឹកដីកម្ពុជា កាលពីខែធ្នូ ប្រទេសកម្ពុជា និង ថៃ បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។

បើតាមទូតបារាំង ដោយសារតែភាពមិនទៀងទាត់នៃស្ថានការណ៍នៅតាមព្រំដែន និង ហានិភ័យដែលពាក់ព័ន្ធនឹងការរីករាលដាលអាវុធដែលមិនទាន់ផ្ទុះ បារាំងនៅតែបន្តអនុវត្តន៍តាមសេចក្ដីណែនាំយ៉ាងខ្ជាប់ខ្ជួន ពោលគឺហាមឃាត់ជាដាច់ខាតចំពោះពលរដ្ឋបារាំង ក្នុងការធ្វើដំណើរទៅកាន់តំបន់ទាំងអស់នោះ។

សម្រាប់ទូតបារាំង ការធ្វើដំណើរនៅតាមតំបន់នេះនៅតែមានគ្រោះថ្នាក់ និង ត្រូវបានហាមឃាត់ក្នុងរយៈចម្ងាយ ៥០ គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ ដែលចាត់ទុកថា ជាតំបន់ក្រហម ហើយពលរដ្ឋបារាំងត្រូវតែស្តាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានរបស់កម្ពុជាដែលកំពុងជាប្រចាំនៅទីនោះ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print