រដ្ឋមន្ត្រី ហួត ហាក់៖ តាមរយៈជំនួបធុរកិច្ច សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ឆ្នាំ២០២៥ នឹងប្រែក្លាយបញ្ហាប្រឈមជាកាលានុវត្តដើម្បីបន្តជំរុញកំណើននៅក្នុងវិស័យទេសចរណ៍ និងរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីជំនួបធុរកិច្ច សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ឆ្នាំ២០២៥ ដែលការជួបជុំនេះគឺ ដើម្បីពង្រឹងនិងពង្រីកបណ្តាញធុរកិច្ច ផ្លាស់ប្តូរបទពិសោធ ចែករំលែកនូវបច្ចុប្បន្នភាពថ្មីៗអំពីការវិវត្តនៃវិស័យទេសចរណ៍ក្នុងតំបន់ និងសកលលោក។

ក្នុងឱកាសនេះ បានធ្វេីឡេីង​កាលពីយប់ថ្ងៃទី០៩​ ខែមករា​ ឆ្នាំ​២០២៦​ ដោយមានការអញ្ជើញចូលរួមពីឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ ក្រុម “ខ”, ឧកញ៉ា ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា, លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា, លោក លោកស្រី​ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោកស្រីតំណាងធនាគារជាតិនៃកម្ពុជា, ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកាសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា, តំណាងសមាគមសណ្ឋាគារ, សមាគមភោជនីយដ្ឋាន, សមាគមមគ្គុទ្ទេសក៍ទេសចរណ៍, សមាគមសហគ្រិនវ័យក្មេង, និងតំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ​ លោក លោកស្រី មកពីផ្នែកឯកជន, ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។

ឆ្លៀតក្នុងឱកាសដ៏សែនមនោរម្យនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឧកញ៉ា លោក លោកស្រី តំណាងសមាគមក្នុងឧស្សាហកម្មទេសចរណ៍ទាំងអស់ ដែលបានចូលរួមឧបត្ថម្ភជា ថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ នាពេលកន្លងមក ដើម្បីជួយដល់វីរកងទ័ព និង បងប្អូនប្រជាពលរដ្ឋភៀសសឹក។ 

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានគោរពដឹងគុណ កត់ត្រាទុក និងចងចាំទុកនូវកាយវិការដ៏សប្បុរសនេះ ដែលយើងរួមគ្នាក្រោមដំបូលរបស់រាជរដ្ឋាភិបាល នៅក្នុង «រដូវកាលសាមគ្គីភាព» ឬ (Solidarity Season) ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងនាមមហាគ្រួសារវិស័យទេសចរណ៍, យើងខ្ញុំប្រកាសគាំទ្រយ៉ាងពេញទំហឹង ដោយឥតងាករេ នូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន។ ចំណែកមួយផ្នែកទៀត, យើងក៏ត្រូវបន្តនិរន្តភាពការងារតាមវិស័យដែលជាសមត្ថកិច្ចរបស់យើង  ដោយបំពេញការងារក្នុងស្មារតីបុរេសកម្ម, សកម្ម និងអន្តរសកម្ម, ដើម្បីធានាភាពធន់នៃវិស័យទេសចរណ៍កម្ពុជាទប់ទល់នឹងវិបត្តិ ដែលបាននិងកំពុងប្រឈម។

ក្នុងពិធីដ៏មានអត្ថន័យនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដាក់ចេញនូវសសរស្តម្ភយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការចំនួន៦ របស់ក្រសួងទេសចរណ៍, វិស័យឯកជន បានដើរតួនាទីគន្លឹះយ៉ាងសំខាន់ក្នុងការជំរុញសន្ទុះវិស័យទេសចរណ៍កម្ពុជា តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយកិត្តិនាមកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និង ការនាំយកភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី ពិតជាគាំទ្រយ៉ាងពេញទំហឹង និងលើកទឹកចិត្តវិស័យឯកជន រៀបចំជំនួបធុរកិច្ចឱ្យបានកាន់តែច្រើន ដែលនឹងជួយជំរុញការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាងមុន និងចែករំលែកឱកាសនៃការវិនិយោគកាន់តែទូលំទូលាយជាងមុនផងដែរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print