ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២២និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត កេីតឡេីងលើផ្លូវជាតិលេខ៤ចន្លោះបង្គោលគីឡូម៉ែត្រលេខ(៦១-៦២) ស្ថិតនៅភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួចបណ្ដាលឱ្យអ្នកបេីកបរម៉ូតូ ម៉ាកSCOOPY ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1MB-3275ឈ្មោះ មិន ភារដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ស្លាប់ភ្លាមៗ នៅកន្លែងកេីតហេតុ។
តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលដែលបានចុះដល់ ទីកើតហេតុបានឲ្យដឹងថា ម៉ូតូបេីកបរពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ។ លុះមកដល់ចំណុចខាងលើ បានរេទៅខាងឆ្វេងដៃរួចទៅបុករថយន្ត១គ្រឿង ម៉ាកMITSUBISHI SUPER GREAT ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ3A-9037 សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ4A-9037 ដែលបេីកបរក្នុងទិស ដៅបញ្រ្ចាសគ្នា បណ្ដាលឱ្យម៉ូតូចូលក្រោមឡានតែម្ដង។ ក្រោយហេតុការណ៍ អ្នកបេីកបររថយន្តបានចុះរត់គេចដោយសារតែមរណៈភាពឬគ្រោះថ្នាក់របស់អ្នកបេីកម៉ូតូមិនដឹងថាយ៉ាងណា។
ចំពោះវត្ថុតាងរថយន្តនិងម៉ូតូ ទាំងពីរគ្រឿង ខាងលើសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕










