ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក បានបេីកប្រតិបត្ដិការបង្រ្កាបល្បែងសុីសងបញ្ជល់មាន់មួយកន្លែងស្ថិតនៅដីឡូត៍ទំនេរក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង។
នៅក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលបានឃាត់មុខសញ្ញាកំពុងតែលេងជាក់ស្ដែងបាន១៩នាក់ ក្នុងនោះមាន ឈ្មោះភឹម ផន ភេទប្រុស អាយុ៤៩ឆ្នាំនៅភូមិតាយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល មានបញ្ហាសុខភាពជម្ងឺឡេីងសម្ពាធឈាមយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ចំណែក១៨នាក់ផ្សេងទៀតបានឃាត់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសំរោងទងដេីម្បីបំពេញនីតិវិធី ។
ក្រុមអ្នកលេងមាន១-ឈ្មោះ ថោង វិរៈ ភេទប្រុស អាយុ៤១ឆ្នាំ, ២-ឈ្មោះយឹង លីនដា ភេទប្រុស អាយុ៤០ឆ្នាំ, ៣-ឈ្មោះឡាំ ចន្ធូរ ភេទប្រុស អាយុ៣២ឆ្នាំ, ៤-ឈ្មោះម៉ៅ រិន ភេទប្រុស អាយុ៦២ឆ្នាំ, ៥-ឈ្មោះវង សូវង្ស ភេទប្រុស អាយុ៣៣ឆ្នាំ, ៦-ឈ្មោះយឹម សំណាង ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងគង, ៧-ឈ្មោះលឹម លីកូ ភេទប្រុស អាយុ៣៥ឆ្នាំ, ៨ – ឈ្មោះហៃ ទូច ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង, ៩-ឈ្មោះ សុខ វី ភេទប្រុស អាយុ៤០ឆ្នាំនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល, ១០-ឈ្មោះ លៀង គា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល, ១១-ឈ្មោះ រ៉េត ធា ភេទប្រុស អាយុ៣៤ឆ្នាំនៅភូមិសាលាគ្រួស ឃុំលំហាច ស្រុកអង្គស្នួល, ១២-ឈ្មោះ លីម ម៉ាច ភេទប្រុស អាយុ៣៩ឆ្នាំ, ១៣-ឈ្មោះលីម មី ភេទប្រុស អាយុ៣៤ឆ្នាំទាំង២នាក់នៅភូមិក្រាំងចិន ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង, ១៤-ឈ្មោះ មឿន ម៉ុន ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិដំណាក់អំពិល ឃុំ
ដំណាក់អំពិល ស្រុកអង្គស្នួល, ១៥-ឈ្មោះ សុីម សុភ័ក្រ្ត ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិទន្លាប់ខ្ពស់ខាងត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល, ១៦-ឈ្មោះ ជី វុិត ភេទប្រុស អាយុ៤៨ឆ្នាំនៅភូមិអណ្ដូងទឹក ឃុំលំហាច ស្រុកអង្គស្នួល, ១៧-ឈ្មោះចាន់ ថារ៉ាវី ភេទប្រុស អាយុ ៣៨ឆ្នាំនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួលនិង១៨-ឈ្មោះ លី វិឆ័យ ភេទប្រុស អាយុ៣៦ឆ្នាំនៅភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង ។
ចំពោះសម្ភារៈវត្ថុតាងដកហូត ៖ ទូរស័ព្ទ១៥គ្រឿង, ម៉ូតូ៨គ្រឿង, ប្រាក់រៀលមួយចំនួន និងមាន់ជល់៤ក្បាល។ ករណីខាងលេីស្រុកសំរោងទង កំពុងកសាងសំណុំរឿងបញ្ជូនទៅខេត្ដចាត់ការតាមនីតិវិធី ៕










