ចង់ផឹកស្រាតែរកអីក្លែមមិនបាននាំបក្ខពួកលួចគោរបស់ប្រជាពលរដ្ឋ នៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ គោញីមួយក្បាលត្រូវបានចោរលួួចយកទៅសម្លាប់យកសាច់ចែកគ្នាក្លែមស្រាក្នុងចម្ការមួយកន្លែងនៅស្រុកលំផាត់។

ដោយមានពាក្យបណ្តឹងកាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៦ ជនរងគ្រោះមានឈ្មោះយ៉ូន គភេទប្រុសអាយុ៣៥ឆ្នាំជនជាតិទំពួនមានទីលំនៅភូមិណងហៃ ឃុំសេដាស្រុកលំផាត់ ខេត្តរតនគិរី។

គាត់បានបាត់គោញីចំនួន១ក្បាលកាលពីយប់លុះព្រឹកឡើងទើបបានគាត់ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនគបាលប៉ុស្តិ៍ឃុំសេដា ស្រុកលំផាត់ហើយកម្លាំងប៉ុស្តិ៍បានចុះទៅធ្វើការស្រាវជ្រាវរកឃើញវត្ថុតាងដូចជាសាច់គោស្រស់ៗដាក់ក្នុងឆ្នាំងក្បាលគោមួយជើងគោ៤ ដែលពួកគេដាក់ក្នុងការុងស នៅក្នុងដីចម្ការមួយកន្លែង ស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ។

សមត្ថកិច្ចមូលដ្ឋានកំពុងស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យដើើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

ដោយឡែកលោកនូ ថេអភិបាលស្រុកលំផាត់បានប្រាប់តាមទូរស័ព្ឌថាខណៈពេលនេះសមត្ថកិច្ចកំពុងអញ្ជើញម្ចាស់ចម្ការទៅសួនាំយ៉ាងណានោះទាក់ទិនទៅនឹងករណីខាងលើ។

លោក អភិបាលស្រុកបានប្រាប់បន្តថា ម្ចាស់ចម្ការឈ្មោះ គី នីនភេទប្រុសអាយុ៤២ ឆ្នាំជនជាតិខ្មែរមុខរបធ្វើចម្ការរស់នៅភូមិ-ឃំុខាងលើបានលួចគោប្រាកដមែនដោយរូមគំនិតជាមួយបក្ខពួក២ទៅ៣នាក់ទៀតឥឡូវសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកចាប់ខ្លួនបក្ខពួកទាំងនោះដើម្បើយកមកផ្តន្ទាទោសចំពោះមុខច្បាប់៕

img-20160913-wa0004 img-20160913-wa0003 img-20160913-wa0002 img-20160913-wa0001 img-20160913-wa0000

ដោយ៖ វុទ្ធឦសាន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print