បញ្ចប់សកម្មភាពជីកស្តារត្រពាំងទឹកថ្មីនៅតំបន់អភិរក្សសត្វក្រៀល និងត្រយងយក្ស នៅក្នុងក្រុមហ៊ុនចំការចេក

ចែករំលែក៖

ភ្នំពេញ៖ ត្រពាំងទឹកថ្មីនឹងផ្តល់ជាប្រយោជន៍ដើម្បីពង្រឹងដល់កិច្ចការងារអភិរក្ស និងធានាឱ្យបាននូវប្រភពទឹក ក៏ដូចជាទីតាំងរកចំណីសម្រាប់សត្វព្រៃជាពិសេស សត្វក្រៀល និងត្រយងយក្ស ក្នុងអំឡុងរដូវប្រាំង ដែលជាពេលវេលាមានភាពប្រឈមខ្ពស់បំផុតសម្រាប់ការរស់រានមានជីវិត។
ប្រភពពីអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី១២  ខែមករា ឆ្នាំ២០២៦នេះថា៖  សកម្មភាពជីកស្តារត្រពាំងទឹកថ្មី នេះកើតឡើងដោយមានការចូលរួមសហការពីសំណាក់សប្បុរសជនTHACO AGRI ក្នុងខេត្តក្រចេះ ដោយសហគមន៏បានស្ម័គ្រចិត្តធ្វើសម្បទាននូវផ្ទៃដីទំហំ២៥ហិកតា ដើម្បីបម្រើដល់សកម្មភាពគាំពារបរិស្ថាន និងការការពារធនធានធម្មជាតិ។ ការជីកស្តារត្រពាំងនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនផ្សេងទៀត ដែលមានចែងក្នុងផែនការគ្រប់គ្រងរយៈពេលប្រាំឆ្នាំ សម្រាប់ការគ្រប់គ្រងទីតាំងដែលបានរក្សាទុកដោយសហគមន៏។
ផែនការនេះមានគោលបំណងរួម ក្នុងការការពារ និងស្តារឡើងវិញនូវធនធានធម្មជាតិ តាមរយៈវិធានការជាច្រើនដូចជា ការការពារទីជម្រកធម្មជាតិ ការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ការអនុវត្តច្បាប់ ការអង្កេតតាមដានសត្វព្រៃក៏ដូចជាការជម្រុញឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធផងដែរ។ សូមអរគុណ Oxfam Fair ForAll ដែលគំាទ្រហិរញ្ញវត្ថុដល់សកម្មភាពនេះ៕    ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print