លោកអនុសេនីយ៍ទោម្នាក់​ ត្រូវ​រថយន្តកុងតឺន័របើក​បុកខណៈកំពុងជិះម៉ូតូពីមុខពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាអនុសេនីយ៍ទោ នៅអគ្គស្នងការនគរបាលជាតិ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរដោយសាររថយន្តកុងតឺន័រមួយគ្រឿងបើកបញ្ច្រាស់ទិសគ្នា ហើយបុកចំពីមុខពេញទំហឹង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១៥នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

បុរសរងគ្រោះខាងលើមានឈ្មោះសាន់ សុភារិទ្ធិ ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរជាមន្ត្រី អនុសេនីយ៍ទោ នៅអគ្គស្នងការនគរបាលជាតិ ជិះម៉ូតូម៉ាកសីុរុះ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1Z.7449  រីឯរថយន្តបង្កប្រភេទកុងតឺន័រ មានដឹកទូពីក្រោយពណ៌ក្រហម ពាក់ស្លាកលេខ 3C-0612 ហើយអ្នកបើកបរមិនស្គាល់អត្តសញ្ញាណទេ ក្រោយពីបង្កហេតុរួចបានចុះគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ខាងលើត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនភ្លាមៗ ដោយឡែករថយន្តកុងតឺន័រនិងម៉ូតូដែលរងការខូចខាតនោះ ត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់៕

img_4778

ដោយ៖ ជីម ភារ៉ា ដង្កោ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print