សមាជិកកងកម្លាំងសន្តិសុខអ៊ីរ៉ង់ជាង ១០០ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងសកម្មភាពកុបកម្ម សហរដ្ឋអាមេរិកនឹងពិភាក្សាអំពីផែនការអន្តរាគមន៍

ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី ១១ ខែមករា រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេលបីថ្ងៃ ចំពោះ “ទុក្ករបុគ្គល” ដែលបានស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលចុះបង្រ្កាបសកម្មភាពកុបកម្ម ព្រមនិងអំពាវនាវឱ្យសាធារណជនធ្វើការដង្ហែក្បួននៅថ្ងៃទី ១២ ខែមករា ដើម្បីថ្កោលទោសអំពើហិង្សារបស់ “ឧក្រិដ្ឋជនភេរវករ”។ ដោយឡែក យោងតាមដំណឹងរបស់មន្ត្រីអាមេរិកឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Trump នឹងជួបពិភាក្សាជាមួយទីប្រឹក្សាជាន់ខ្ពស់នៅថ្ងៃទី ១៣ ខែមករា ដើម្បីពិភាក្សាអំពីជម្រើសទាក់ទងនឹងបញ្ហាអ៊ីរ៉ង់។ លោកTrump កំពុងពិចារណាផែនការអន្តរាគមន៍ជាច្រើនចំពោះអ៊ីរ៉ង់ បូករួមទាំងការប្រកាសចាត់បញ្ជូននាវាផ្ទុកយន្តហោះឱ្យទៅវាយប្រហារនៅមជ្ឈិមបូព៌ា និងការចាប់ផ្តើមការវាយប្រហារតាមអ៊ីនធឺណិត និងសង្គ្រាមព័ត៌មានជាដើម៕

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print