ស្លាប់៣នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកផ្លែឈេី​​បុក​រថយន្ត​ធុនធ្ងន់​ ដែលឈប់ចតជាយ​ផ្លូវ នៅផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្តព្រះសីហនុ÷ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើកំណត់ផ្លូវជាតិលេខ 4 ក្នុងភូមិសាស្ត្រក្រុងកំពង់សោមបណ្ដាលឲ្យមនុស្សបីនាក់បានស្លាប់។

មន្ត្រីនគរបាលក្រុងកំពង់សោមឲ្យដឹងថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៣ទៀបភ្លឺ​ លេីផ្លូវជាតិលេខ៤​ចន្លោះគីឡូម៉ែត្រ១៩២-១៩៣ ក្នុងភូមិអូរតាប៉ាង សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង​ រវាង​រថយន្ត​ដឹកផ្លែឈេី​​១គ្រឿងម៉ាក SSANGYONG ពណ៌​ ស​ បើកបរដោយឈ្មោះ ម៉េង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅស្រុកគិរីវង់ ខេត្តតាកែវ មានអ្នក​រួមដំណេីរ​ចំនួន​ ២នាក់​៖​ ឈ្មោះ សុខ ជា ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់ស្រុកគិរីវង់ ខេត្តតាកែវ និង​ឈ្មោះ ជីវ៉ា ភភេទប្រុស។

រថយន្តសាំយ៉ុងមានទិសដៅពី​ភ្នំពេញ​ ឆឆឆ្ពោះមកខេត្តព្រះសីហនុ។ លុះដល់ចំណុចខាងលេី​បាន​ជ្រុលចង្កូត​មក​ខាងស្ដាំ​ដៃ​បុក​ពីខាងក្រោយ​ រថយន្ត​ធុនធ្ងន់​ ១ គ្រឿង ម៉ាក SHACMAN​ លេខ​ ភ្នំពេញ​​3 G-40 63 (អ្នកបើកបរ មិនទាន់ស្គាល់អត្តញ្ញាណ) ដែល​ឈប់ចតនៅជាយ​ផ្លូវ ទិសដៅ​ស្របគ្នា​ បណ្តាលឲ្យមនុស្ស៣នាក់ក្នុងរថយន្តដឹកផ្លែឈើ ស្លាប់ទាំងអស់គ្នានៅនឹងកន្លែង​កេីតហេតុ​ ។

...

បច្ចុប្បន្នសាកសព​ជនរងគ្រោះ​ទាំងអស់​សមត្ថកិច្ច​កំពុង​ស្វែងរក​ក្រុមគ្រួសារ​ រីឯវត្ថុតាង​ រថយន្ត​ ២គ្រឿង​ បានយកមករក្សាទុកនៅ​អធិការដ្ឋាននគរបាល​ក្រុងកំពង់សោម​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print