នៅក្នុងឆ្នាំ២០២៥ កម្ពុជាបានបណ្ដេញជនបរទេសជាង១៣,០០០នាក់ ស្មើ៦៦សញ្ជាតិចេញពីប្រទេស ក្រោយរកឃើញប្រព្រឹត្តអំពើល្មើសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២៥ កម្ពុជាបានបណ្ដេញជនបរទេសជាង១៣,០០០នាក់ ស្មើ៦៦សញ្ជាតិចេញពីប្រទេស ក្រោយរកឃើញប្រព្រឹត្តអំពើល្មើសច្បាប់។ នៅក្នុងចំណោមជនបរទេសទាំង៦៦សញ្ជាតិដែលត្រូវបណ្ដេញចេញ មានជនជាតិចិនច្រើនជាងគេ បន្ទាប់មកជនជាតិវៀតណាម និងឥណ្ឌូនេស៊ី។ ការបណ្តេញចេញជនបរទេសក្នុងឆ្នាំ២០២៥ ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ មានការកើនឡើង៧,៧០៥នាក់ ស្មើនឹង៥៦,៨៣ភាគរយ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រៀបចំឡើងកាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦៕

ប្រភព ៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print