ប្ដីកាប់ប្រពន្ធជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ព្រោះភ្លើងប្រច័ណ្ឌ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសជាប្តីបានកាប់ប្រហារប្រពន្ធជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់ភ្លាមៗនៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ រួចរត់គេចខ្លួនបាត់។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ជាប្ដីឈ្មោះ ពៅ ពិទូ អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានយកកាំបិតកកុក កាប់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ យ៉េង ឡៃហួយ អាយុ៣៣ឆ្នាំ ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ដោយសារតែរស់នៅមិនចុះសម្រុងគ្នា។

សមត្ថកិច្ចបានពិនិត្យលើសាកសពឃើញមានត្រូវចំក្បាលចំនួន៥កាំបិត ត្រូវចំដៃស្តាំ២កន្លែងដាច់ម្រាមដៃឆ្វេងចំនួន ៣ម្រាម។ ក្រោយពីពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print