គ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងតាមរយៈស្វ័យបដិវត្តន៍ គន្លឹះនៃភាពជោគជ័យរបស់បក្សកុម្មុយនីស្តចិនក្នុងការដឹកនាំ និងអភិបាលកិច្ចប្រទេសចិន

ចែករំលែក៖

អន្តរជាតិ ៖ «យកការគ្រប់គ្រងបក្សឱ្យបានតឹងរ៉ឹងជាការធានា» ជាមូលដ្ឋានគ្រឹះរបស់បក្សកុម្មុយនិស្តចិនតាំងពីពេលដែលបក្សដែលមានវ័យចំណាស់ជាងគេនៅលើពិភពលោកនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩២១ ដោយបានបន្តជាប់ជានិច្ចជាមួយការលើកកម្ពស់កំណែទម្រង់ ការអភិវឌ្ឍ និងស្ថិរភាពនយោបាយរបស់កម្មាភិបាល និងមន្ត្រីបក្សកុម្មុយនិស្តចិននៅគ្រប់កម្រិតទាំងអស់ សំដៅអនុវត្តឱ្យបានសមស្របតាមតម្រូវការរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។ ដោយឈរយ៉ាងរឹងមាំលើគោលការណ៍កំណែទម្រង់របស់ខ្លួនទាក់ទងនឹងការរក្សាបាននូវគុណតម្លៃស្នូលនិងខ្ពស់បំផុតរបស់បក្សកុម្មុយនិស្តចិន ទើបកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅក្នុងសម័យប្រជុំពេញអង្គលើកទី៥នៃគណៈកម្មការត្រួតពិនិត្យវិន័យរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានថ្លែងថា ប្រជាជនចិនមានសមភាពនៅចំពោះមុខច្បាប់ និងបទប្បញ្ញត្តិ ហើយការអនុវត្តច្បាប់ និងបទប្បញ្ញត្តិមិនអនុញ្ញាតឱ្យមានករណីលើកលែងឡើយ។ ដោយសង្កត់ធ្ងន់លើការបំផ្លាញនិងកាត់ផ្តាច់ទាំងស្រុងនៃឬសគល់អំពើពុករលួយ លោក Xi Jinping បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគឺជាការតស៊ូដ៏សំខាន់មួយដែលបក្សកុម្មុយនិស្តចិនត្រូវតែឈ្នះជាដាច់ខាត ហើយភារកិច្ចនេះមានសារៈសំខាន់ណាស់ក្នុងការរក្សាជំហររឹងមាំដើម្បីកុំឱ្យមន្ត្រីពុករលួយមានកន្លែងលាក់ខ្លួន។

«យកការបំពេញតម្រូវការជីវិតដ៏ល្អប្រសើររបស់ប្រជាជនចិនជាគោលបំណង» បានក្លាយជាកម្មវត្ថុដ៏សំខាន់របស់បក្សកុម្មុយនិស្តចិនបន្តបង្ហាញឱ្យប្រជាជនចិនបានឃើញលទ្ធផលនិងការផ្លាស់ប្តូរពិតប្រាកដនូវការអនុវត្តគោលការណ៍គ្រឹះរបស់បក្សកុម្មុយនិស្តចិនក្នុងការលើកកម្ពស់ការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន ផ្តល់ជូនប្រជាជនចិននៅវិបុលភាព និងកិច្ចបង្កើនវឌ្ឍនភាពសេដ្ឋកិច្ចជាតិដោយបក្សកុម្មុយនិស្តចិនបន្តប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ការណ៍នេះមិនមែនជាទ្រឹស្តីទេ តែជាការអនុវត្តលើអភិបាលកិច្ចបក្សកុម្មុយនិស្តចិនប្រកបដោយវិន័យតឹងរ៉ឹង ដោយបក្សកុម្មុយនិស្តចិនបន្តចាប់ «ខ្លា» ព្រមទាំង «រុយ» នៅពេលដោះស្រាយករណីមន្ត្រីដឹកនាំរំលោភបំពានវិន័យបក្ស និងច្បាប់រដ្ឋ ព្រមទាំងការប្រព្រឹត្តខុសដោយទង្វើអំពើពុករលួយដែលធ្វើឱ្យប៉ះពាល់ផ្ទាល់លើជីវភាពរស់នៅរបស់ប្រជាជនចិន។ បក្សកុម្មុយនិស្តចិនដែលមានលោក Xi Jinping ជាស្នូល បាននិងកំពុងបន្តកសាងសង្គមនិយមតាមបែបផែនចិនប្រកបដោយប្រព័ន្ធពេញលេញមួយនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ តាមរយៈការផ្តន្ទាទោសនិងការទប់ស្កាត់ ពង្រឹងការអប់រំអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងរក្សាសុចរិតភាព និងលើកកម្ពស់វប្បធម៌នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនដ៏ស្អាតស្អំ។ កិច្ចប្រជុំនាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ គឺជាសក្ខីភាពដែលបក្សកុម្មុយនិស្តចិនបាននិងកំពុងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យ និងពិនិត្យតាមដានការប្រើប្រាស់អំណាច ពង្រឹងច្បាប់រដ្ឋប្រឆាំងអំពើពុករលួយ កែលម្អឱ្យកាន់តែសុក្រឹតដល់ស្ថាប័ននានាពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការរក្សាសុចរិតភាពដោយជំរុញការធ្វើកំណែទម្រង់នៅក្នុងវិស័យដែលងាយមានអំពើពុករលួយ និងធានាថា បណ្តាទីភ្នាក់របស់រដ្ឋាភិបាលប្រើប្រាស់អំណាចរបស់ខ្លួនអនុលោមទៅតាមការអនុញ្ញាត និងនីតិវិធី។ ដោយឈរយ៉ាងរឹងមាំលើគ្រឹះមូលដ្ឋាននេះ ប្រទេសចិនត្រូវបានគេវាយតម្លៃថាផលិតផលក្នុងស្រុកសរុបក្នុងប្រជាជនចិនម្នាក់ៗបានឈានដល់១៣ ៩០០ដុល្លារអាមេរិក។

«យកការកសាងសេដ្ឋកិច្ចជាស្នូល» ជាត្រីវិស័យរបស់បក្សកុម្មុយនិស្តចិននៅក្នុងការដឹកនាំប្រទេសចិនក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោក។ មនុស្សជាតិបានយល់ដឹងយ៉ាងស៊ីជម្រៅពីអភិបាលកិច្ចប្រទេសចិន ដោយបានចេញដំណើរកាលពីឆ្នាំ១៩៧៨លើគោលនយោបាយបើកទូលាយ និងការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន ហើយចាប់តាំងពីសមាជលើកទី១៨មក បក្សកុម្មុយនិស្តចិនបានដាក់ចេញនូវគោលដៅដើម្បីសម្រេចឱ្យបានការកសាងសង្គមដែលមានវិបុលភាពលើគ្រប់វិស័យ និងពង្រឹងកំណែទម្រង់និងការបើកទូលាយធ្វើការរៀបចំលើគ្រប់ផ្នែក ដើម្បីលើកកម្ពស់ការធ្វើទំនើបកម្មសង្គមនិយម ហើយរំលេចយ៉ាងច្បាស់លាស់ពីចក្ខុវិស័យដើម្បីកសាងបក្សឱ្យកាន់តែមានលក្ខណៈតាមបែបផែនរបស់ចិននៅក្នុងលក្ខខណ្ឌថ្មីវិទ្យាសាស្ត្រលើគ្រប់វិស័យទាំងអស់។ ដូចដែលពិភពលោកបានដឹងទាំងអស់គ្នាថាទំហំសរុបនៃសេដ្ឋកិច្ចចិនទទួលបានសមិទ្ធផលបែបលោតផ្លោះថ្មីជាបន្តបន្ទាប់ តាមការប៉ាន់ប្រមាណនឹងឡើងដល់១៤០ទ្រីលានយាន់ប្រាក់ចិនក្នុងឆ្នាំ២០២៥ ដែលកើតចេញពីប្រជាជនចិន គឺប្រជាជនចិនជាអ្នកបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យនេះក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន។ ដរាបណាប្រជាជាតិចិននៅបន្តការរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមម្លប់របស់បក្សកុម្មុយនិស្តចិន ពិតណាស់ដែលថាប្រទេសចិននឹងបន្តទទួលបានជ័យជម្នះ ហើយមនុស្សជាតិនឹងបន្តទទួលបាននូវឌ្ឍនភាពដោយប្រទេសនានានឹងបន្តទទួលបាននូវកាលានុវត្តភាពពីប្រទេសចិន។ ក្នុងន័យនេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនទទួលបានតាមរយៈការជំរុញការគ្រប់គ្រងបក្សកុម្មុយនិស្តចិនយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ និងការលើកកម្ពស់ស្តង់ដាខ្ពស់ មិនត្រឹមតែបម្រើផលប្រយោជន៍មូលដ្ឋានរបស់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមរបស់មនុស្សជាតិទាំងមូលផងដែរ។

...

ជារួមក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានការណ៍អន្តរជាតិ និងបញ្ហាប្រឈមស្មុគស្មាញជាសកល បក្សកុម្មុយនិស្តចិនបាននិងកំពុងបន្តការអនុវត្តនូវយន្តការដែលមានស្រាប់ និងកាន់តែតឹងរ៉ឹងលើ«ការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ»ជាមួយនឹងស្តង់ដាកាន់តែខ្ពស់ ដើម្បីធានាថាបក្សកុម្មុយនិស្តចិននៅតែមានភាពសុចរិត ភាពរឹងមាំ និងសមត្ថភាពដឹកនាំប្រទេសចិនឆ្ពោះទៅការអភិវឌ្ឍប្រកបដោយគុណភាព និងស្ថិរភាពយូរអង្វែង។ មនុស្សជាតិទាំងមូលយល់ស្របជាមួយប្រជាជនចិនថា ជាមួយនឹងស្តង់ដាកាន់តែខ្ពស់ បក្សកុម្មុយនិស្តចិនដែលបានផ្តោតសំខាន់លើ «អភិបាលកិច្ចប្រកបដោយនីតិរដ្ឋ» និង «ការគ្រប់គ្រងជនកុម្មុយនិស្តដោយវិន័យ» នឹងបង្កើនភាពថ្លៃថ្នូរ និងទំនុកចិត្តរបស់ប្រជាជនចិនចំពោះបក្សកុម្មុយនិស្តចិន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ហើយពិភពលោកនឹងយល់ស្របគ្នាដោយសម្លេងឯកច្ឆន្ធថាគ្រឹះសំខាន់សម្រាប់ការកសាងប្រទេសសង្គមនិយមទំនើបដែលមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយតុល្យភាព សង្គមមានយុត្តិធម៌ និងបរិស្ថានមានចីរភាព គឺផ្តើមចេញពីគំរូភាពរបស់ប្រទេសចិនដែលមានបក្សកុម្មុយនិស្តចិនជាស្នូលតែមួយគត់៕

ដោយ ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print