ហេតុអ្វីបានជាគ្មានគ្រូបង្វឹកអង់គ្លេសឈ្នះពាន Premier League ហើយតើអ្នកណាអាចឈ្នះដំបូងគេ?

ចែករំលែក៖

ការមកដល់របស់ Liam Rosenior នៅក្លឹប Chelsea ផ្តល់ឱកាសឲ្យគាត់អាចផ្លាស់ប្តូរប្រវត្តិសាស្ត្រ Premier League សម្រាប់អ្នកគ្រប់គ្រង និងគ្រូបង្វឹកជនជាតិអង់គ្លេស។

ចាប់តាំងពី Premier League ត្រូវបានបង្កើតឡើងប្រហែល 34 ឆ្នាំមុន មួយក្នុងចំណោមភាពចម្លែកធំៗរបស់វា គឺមិនមានឈ្មោះអ្នកគ្រប់គ្រងជនជាតិអង់គ្លេសណាម្នាក់ បង្ហាញខ្លួនក្នុងបញ្ជីអ្នកឈ្នះពាននេះឡើយ។

លោក Howard Wilkinson ដែលមានអាយុ 82 ឆ្នាំ ហើយត្រូវបានគេចាត់ទុកថាជាមនុស្សជាន់ខ្ពស់ក្នុងពិភពបាល់ទាត់ គឺជាជនជាតិអង់គ្លេសចុងក្រោយដែលលើកពានជើងឯកជាមួយ Leeds United នៅរដូវកាល 1991-92 ប៉ុន្តែវាជាពេលវេលាមុន Premier League នៅពេលដែលលីគត្រូវបានហៅថា First Division។

ចាប់តាំងពីពេលនោះមក មានអ្នកគ្រប់គ្រង 12 នាក់ដឹកនាំក្រុមឲ្យឈ្នះ Premier League ប៉ុន្តែមិនមានជនជាតិអង់គ្លេសណាម្នាក់ ទទួលបានពានដ៏មានតម្លៃនេះឡើយ។ បញ្ជីអ្នកឈ្នះភាគច្រើនត្រូវបានគ្របដណ្តប់ដោយ Sir Alex Ferguson ជនជាតិស្កុត ដែលឈ្នះ 13 លើក និង Pep Guardiola ជនជាតិ អេស្ប៉ាញដែលឈ្នះ 6 លើកជាមួយ Manchester City។

លោក Rosenior អាយុ 41 ឆ្នាំ គឺជាអ្នកគ្រប់គ្រងជនជាតិអង់គ្លេសទី 4 បច្ចុប្បន្ននៅ Premier League បន្ទាប់ពីផ្លាស់ពី Strasbourg មក Chelsea ដោយរួមជាមួយ Sean Dyche របស់ Nottingham Forest, លោក Eddie Howe របស់ Newcastle United និង Scott Parker គ្រូបង្វឹក Burnley។

ចំណែក Michael Carrick កំពុងចូលមកដឹកនាំ Manchester United ជំនួស Ruben Amorim ដែលត្រូវបានបណ្តេញចេញ ប៉ុន្តែគាត់នឹងកាន់តំណែងតែរហូតដល់ចុងរដូវកាលប៉ុណ្ណោះ ហើយក្លឹបយក្ស Old Trafford នេះ នៅដាច់ឆ្ងាយក្នុងការវិលត្រឡប់ទៅការប្រកួតប្រជែងយកជើងឯកវិញណាស់។

ចំនួនអ្នកគ្រប់គ្រងជនជាតិអង់គ្លេសមានតិចតួចនៅ Premier League បើគិតក្រោមលីគកំពូលទាំងប្រាំនៅអឺរ៉ុប នៅពេលប្រៀបធៀបពីការតំណាងជាតិនិយម។

នៅអ៊ីតាលី អ្នកគ្រប់គ្រង 16 នាក់ក្នុងចំណោម 20 នាក់ ជាជនជាតិអ៊ីតាលី ខណៈអេស្ប៉ាញមាន 11 នាក់ក្នុងចំណោម 20 នាក់ ជាជនជាតិអេស្ប៉ាញ អាល្លឺម៉ង់មាន 12 នាក់ក្នុងចំណោម 18 នាក់ ជាជនជាតិអាល្លឺម៉ង់ និងបារាំងមាន 10 នាក់ក្នុងចំណោម 18 នាក់ ។

ក្រុមកំពូលតារាងពិន្ទុបច្ចុប្បន្ន ត្រូវបានដឹកនាំដោយក្រុម Arsenal របស់ Mikel Arteta បន្តដោយ Manchester City របស់ Pep Guardiola និង Aston Villa របស់ Unai Emery ដែលសុទ្ធតែជាជនជាតិអេស្ប៉ាញទាំងអស់។

 

តើអ្នកគ្រប់គ្រងជនជាតិអង់គ្លេសណាអាចបញ្ចប់ភាពរាំងស្ទះនេះបាន?

 

Rosenior ត្រូវបានមើលឃើញថាមានឱកាសល្អជាងគេ ដោយសារតែធនធាន ទេពកោសល្យ និងការប្តេជ្ញាចិត្តក្នុងការវិនិយោគរបស់ Chelsea ប៉ុន្តែក៏មានអ្នករំពឹងទុកលើ Eddie Howe និង Frank Lampard ផងដែរ។

Howe បានដឹកនាំ Newcastle ឲ្យឈ្នះពានក្នុងស្រុកលើកដំបូងក្នុងរយៈពេល 70 ឆ្នាំ និងជាពានរង្វាន់លើកដំបូងក្នុងរយៈពេល 56 ឆ្នាំ នៅពេលពួកគេឈ្នះ Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រ Carabao Cup រដូវកាលមុន។ គាត់ក៏បាននាំ Newcastle ចូលលេង Champions League ជាលើកទី 2 ផងដែរ។

Lampard កំពុងស្ដារឡើងវិញអាជីពជាគ្រូបង្វឹករបស់ខ្លួនយ៉ាងជោគជ័យ នៅក្លិប Coventry City ដែលកំពុងដឹកនាំតារាង Championship បន្ទាប់ពីមានបទពិសោធន៍ពីរដងនៅក្លិបចាស់ Chelsea ក៏ដូចជា Derby County និង Everton។

...

Phil Jones អតីតខ្សែការពារ Manchester United និងក្រុមជម្រើសជាតិអង់គ្លេស បានប្រាប់ BBC Sport ថា៖ «ខ្ញុំគិតថា អ្នកលេខមួយ គឺ Eddie Howe»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print