ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុខៈ(សុឃៈ) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានបង្ហោះលើផេកផ្លូវការថា ៖ មេរៀនជីវិតនាយករដ្ឋមន្ត្រីក្មេងជាងគេលើលោក!
លោកបណ្ឌិត ទូច សុខៈ(សុឃៈ) សំណេរថា ៖ បើអាចរៀនសូត្រពីលោកបានប៉ុន្មានចំណុច ជីវិតក៏អាចប្រសើរមួយកម្រិត! មេរៀនចំនួន២៥ មានក្នុងសៀវភៅ «រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ»។ អាចរកបាននៅតូបសៀវភៅក្រោយវិទ្យាល័យស៊ីសុវត្ថិ។ Telegram 015265857!
លោកបណ្ឌិតលើកឡើងថា , សំណេរសម្ដេចតេជោ ៖ បទពិសោធន៍ជាង៤៧ឆ្នាំ ធ្វើឱ្យខ្ញុំស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហាជាតិ និងអន្តរជាតិ!
«ស្ទើរតែភ្លេច! ថ្ងៃនេះគឺជាខួបលើកទី៤១ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ (១៤ មករា ១៩៨៥ – ១៤ មករា ២០២៦) ដែលពេលនោះជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេក្នុងពិភពលោក ក្នុងវ័យ៣២ឆ្នាំ បន្ទាប់ពីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស ខែមករា ឆ្នាំ១៩៧៩ ក្នុងវ័យ២៧ឆ្នាំ និងជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស ខែមិថុនា ឆ្នាំ១៩៨១ ក្នុងវ័យ២៩ឆ្នាំ។
រយៈពេលបំពេញការងារក្នុងរាជរដ្ឋាភិបាលរយៈពេលជាង៤៤ឆ្នាំ និងនៅព្រឹទ្ធសភាជិត៣ឆ្នាំ សរុបជាង៤៧ឆ្នាំ ធ្វើឲ្យខ្ញុំស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិ និងប្រជាជនក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ»៕
«រៀនពីហ៊ុនសែនដើម្បីជោគជ័យ»
ដោយ ៖ សិលា










