បង្ក្រាបបណ្តាញជួញដូរគ្រឿងញៀនឆ្លងខេត្ត! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៥នាក់ ដកហូតថ្នាំញៀនជាង៣០កញ្ចប់ នៅស្រុកស្ទឹងត្រង់

ចែករំលែក៖

ខេត្តកំពង់ចាម÷ មន្ត្រីនគរបាលនៃស្នងរដ្ឋាននគរបាលខេត្តកំពង់ចាមបានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៦នេះថា កម្លាំងសមត្ថកិច្ចជំនាញ បានបង្ហាញសមត្ថភាពយ៉ាងរឹងមាំ ក្នុងការទប់ស្កាត់បទល្មើសគ្រឿង ញៀន ដោយបើកកិច្ចប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យសរុប៥នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ប្រតិបត្តិការនេះ បានបញ្ជាក់ថា សមត្ថកិច្ចមិនអនុញ្ញាតឲ្យបណ្តាញគ្រឿងញៀន ដើម្បីបង្ការការរីករាលដាល ជាជំងឺឆ្លងក្នុងសង្គម ឬជាគោលដៅប្រព្រឹត្តបទល្មើសឡើយ។

មន្ត្រីនគរបាលបន្តថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង១១ និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញ ខេត្តក្រចេះ បានចុះបង្ក្រាបតាមវិធានរដ្ឋបាល និងអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ០១ដីកា។ ការឃាត់ ខ្លួនធ្វើឡើងនៅចំណុចក្រោយវត្តខ្ពបតាងួន ស្រុកស្ទឹងត្រង់ ជាប់ព្រំប្រទល់ខេត្តក្រចេះ និងបន្តទៅចំណុចផ្ទះជនសង្ស័យ នៅស្រុកឆ្លូង ខេត្តក្រចេះ ដែលបង្ហាញពីការងារយ៉ាងម៉ត់ចត់ និងមានការសម្របសម្រួលឆ្លង ខេត្តយ៉ាងមានប្រសិទ្ធភាព។

តាមប្រភពសមត្ថកិច្ច ក្រៅពីការឃាត់ខ្លួនជនសង្ស័យទាំង ០៥នាក់ ជំនាញបានដកហូតវត្ថុតាង រួមមាន ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន ៣១កញ្ចប់ និងទូរស័ព្ទដៃ៥គ្រឿង។ តាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង ញៀនការផលិត រក្សាទុក ដឹកជញ្ជូន ឬជួញដូរ គ្រឿង ញៀន គឺជាបទល្មើសធ្ងន់ធ្ងរ ដែលត្រូវទទួលទោសពន្ធនាគារ និងពិន័យជាប្រាក់តាមនីតិវិធី ដោយគ្មានការលើកលែង។

...

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ករណីនេះ ជាសារ​ព្រមានយ៉ាងច្បាស់ថា អំពើជួញដូរគ្រឿងញៀន នឹងត្រូវបង្ក្រាបដោយមិនលើកលែង ហើយអាជ្ញាធរអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មាន ដើម្បីការពារសុវត្ថិភាពសង្គម និងអនាគតយុវជន អនាគតទំពាំងស្នងឬស្សី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print