ខេត្តបាត់ដំបង÷ នៅថ្ងៃទី ១៥ខែមករា ឆ្នាំ២០២៦វេលាម៉ោង ០៥ និង ២០ នាទីភ្លឺនៅចំណុច លើដងផ្លូវជាតិលេខ59A ស្ថិតក្នុង ក្រុមទី០១ ភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ស្របតាមអនុសាន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន ដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា បង្ក្រាបករណីការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនសង្ស័យ( បម្រុងនាំឆ្លងដែនចូលទៅក្នុងប្រទេសថៃ) ១ករណី ដែលបង្កឡើងដោយជនសង្ស័យចំនួន០១នាក់ ឈ្មោះ សាវី បូរ៉ា ហៅ បង ភេទ ប្រុស អាយុ ២៤ឆ្នាំ(ឃាត់ខ្លួនបាន) មានទីលំនៅភូមិផ្លូវដំរីលើ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យជាអ្នកបើករថយន្តនិងបក្សពួកម្នាក់ទៀត(នៅក្រៅភូមិសាស្រ្ត)បានធ្វើសកម្មភាពទាក់ទងនាំពលករចំនួន ០៥ នាក់៖
១-ឈ្មោះ រ៉ា ខាវ ភេទប្រុស អាយុ ២៤ ឆ្នាំ ។
២-ឈ្មោះ ទី ស្រីល័ក្ខ ភេទស្រី អាយុ ១៨ ឆ្នាំ។
៣-ឈ្មោះ វិញ សាម៉ុន ភេទស្រី អាយុ ៤០ ឆ្នាំ។
៤-ឈ្មោះ រ៉ា ស្រីម៉ី ភេទស្រី អាយុ១៦ ឆ្នាំ ។
៥-ឈ្មោះ ធឺ ប៊ុនធឿន ហៅ ម៉ៅ ភេទប្រុស អាយុ ៣៧ ឆ្នាំ។ អ្នកទាំង៥ នាក់ មានទីលំនៅ ភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យបម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ ឆ្លងអូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្តស្រុកសំពៅលូនខេត្តបាត់ដំបងដោយយកប្រា ក់ ថ្លៃជិះឡានមកដល់ព្រំ ដែនកម្ពុជា-ថៃ ចំនួន៥០០ បាត(ប្រាំរយ បាត) និងថ្លៃនាំដើរឆ្លងអូរព្រំដែនកម្ពុជា-ថៃ ចូលទៅក្នុងប្រទេសថៃ ចំនួន ៥០០ បាត (ប្រាំរយបាត) ក្នុងមនុស្សម្នាក់ តែផែន ការនេះត្រូវបរាជ័យដោយសមត្ថកិច្ចដឹងហេីយបង្រ្កាបបានទាន់ពេល។
ពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១ នាក់ និងពលករ៥នាក់(ស្រី៣ នាក់)ដកហូតវត្ថុតាងរថយន្តម៉ាក កាំម៉ារីសេរីឆ្នាំ១៩៩៥ មួយគ្រឿងនាំមកអធិការ ដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីសាកសួរ ៕










