ឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីជួញដូរនិងរក្សាទុកគ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បង្រ្កាបករណីរក្សាទុកនិងជួញដូរសារធាតុញៀនខុសច្បាប់ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ល្បាតក្នុងភូមិសាស្រ្តស្រុកសាមគ្គីមុនីជ័យឃាត់ខ្លួនមុខសញ្ញារក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនបាន៤នាក់ ៖

១-ឈ្មោះ ធន ចាន់ដេត (ចន ចាន់ដេត)ភេទ ប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិទួលស្តៅ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ (មុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ ខ្លួន-ឃុំខ្លួន)
២-ឈ្មោះ ឃុន វណ្ណា ភេទប្រុស អាយុ ៣៧ ឆ្នាំរស់នៅភូមិកោះ(ស្វាយជួរ) ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ
៣-ឈ្មោះ ឡេង ណេម ភេទប្រុស អាយុ ២៧ ឆ្នាំរស់នៅភូមិកណ្តក់ ឃុំព្រៃ្រកសាំង ស្រុកសាមគ្គីមានជ័យ
៤-ឈ្មោះ មាស ហ៊ីង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ។

ក្រោយពេលត្រួតពិនិត្យនៅកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញគ្រឿងញៀនចំនួន ៧កញ្ចប់តូច,ទូរស័ព្ទដៃចំនួន១ គ្រឿង,ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿង ញៀនមួយចំនួន។

...

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនិតិច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print