ដឹកសំពីងសំពោងលើសចំណុះជាង២០តោន បើកចូលរាជធានីភ្នំពេញក្នុងម៉ោងហាមឃាត់ ហើយកិនបំផ្លាញផ្លូវថ្នល់ដែលជាសម្បត្តិរដ្ឋ!

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ ដោយអនុវត្តតាមបទបញ្ជា និងគោលការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលការងារនគរបាលចរាចរណ៍ បានបន្តការចុះអនុវត្តន៍រឹតបន្តឹងច្បាប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយក្នុងនោះបានធ្វើការចាប់ឃាត់រថយន្តដឹកទំនិញធុនធំមួយគ្រឿង ដែលដឹកលើសចំណុះ និងបានកិនបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋ បណ្តាលឲ្យរងការខូចខាត។

ទាក់ទិនការហាមឃាត់មិនឲ្យរថយន្តដឹកទំនិញធុនធំចរាចរណ៍ចូលរាជធានីភ្នំពេញក្នុងម៉ោងហាមឃាត់នេះ ទោះបីជាកម្លាំងសមត្ថកិច្ចពង្រឹងចុះរឹតបន្តឹងច្បាប់តាមរយៈការអប់រំណែនាំអស់ជាច្រើនខែកន្លងមកហើយក៏ដោយ ក៏ឃើញមានម្ចាស់យាន្ត និងបណ្តាក្រុមហ៊ុនមួយចំនួន នៅតែពុំទាន់ចូលរួមគោរពច្បាប់នៅឡើយនោះទេ ពោលគឺនៅតែមានការបំពានជារឿយៗ ។

...

ទន្ទឹមនឹងការមិនទាន់ចូលរួមគោរពច្បាប់យ៉ាងខ្ជាប់ខ្ជួននៅឡើយនេះ កម្លាំងសមត្ថកិច្ចក៏ពុំបានបន្ធូរបន្ថយដៃក្នុងការអនុវត្តនោះដែរ ពោលគឺនៅតែបង្កើនការរឹតបន្តឹង ដើម្បីធានាសុខសុវត្ថិភាពលើដងផ្លូវសាធារណៈ កាត់បន្ថយបានពីការកកស្ទះ និងកាត់បន្ថយពីគ្រោះថ្នាក់ចរាចរណ៍ ដែលជាកត្តាចម្បងក្នុងចូលរួមឲ្យមានសណ្តាប់របៀបរៀបរយល្អ ការពារទ្រព្យសម្បត្តិនិងអាយុជីវិតពលរដ្ឋ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print