ឆ្លង​ចរន្តអគ្គិសនី​បណ្តាលឱ្យឆេះ​ផ្ទះ​មួយ​ខ្នង​ម៉ត់​ទាំង​កណ្ដាល​​ថ្ងៃ​នៅ​ស្រុក​មោង​ប្ញ​ស្សី

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​១ខ្នងដែល​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​យក​អស់​គ្មាន​សល់ ដែល​គេ​ស​ន្និ​ដ្ឋាន​ថាបណ្ដាល​មក​ពី​ការ«​ឆ្លង​ចរន្តអគ្គិសនី​» កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៥ ខែមក​រា ស្ថិត​នៅ​ភូមិ​ប្រឡាយ​ស​ក្ដៅ ឃុំ​តា​លាស់ ស្រុក​មោង​ប្ញ​ស្សី ។

របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​រង​ការ​បំផ្លាញ​ដោយ​អគ្គិភ័យ​នោះ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​៥​ម៉​X១០​ម៉ មាន​ម្ចាស់​ឈ្មោះសេង ឌូ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ។ បើ​តាម​សមត្ថកិច្ចបញ្ជាក់ថា អគ្គិភ័យ​បាន​ឆេះ​អស់ទាំង​ស្រុង រាប់​ទាំង​ទ្រព្យសម្បត្តិនិង​សម្ភារៈផ្សេង​ៗ​នៅ​ក្នុងផ្ទះ បើ​ទោះជា​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​បាន​ចេញ​មកជួយ​ធ្វើអន្តរាគមន៍​ភ្លាម​ៗក្ដី ។

បើ​តាម​ការ​សួរនាំ​ពី​មូលហេតុ ម្ចាស់ផ្ទះ​ប្រាប់​ថា អគ្គិភ័យ​នេះបណ្ដាល​មក​ពី​ការ​«​ឆ្លង​ចរន្តអគ្គិសនី​» តែ​ពុំ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។ នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ គេ​ឃើញ​មាន​អ្នក​ភូមិ​បាន​ប្រឹងប្រែង​ជួយ​ពន្លត់​អគ្គិភ័យ​នេះ​ជាមួយ​ម្ចាស់ផ្ទះ មុន​ពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​ទៅ​ដល់ ប៉ុន្តែ​អណ្ដាតភ្លើង​ហាក់​គ្មាន​ការ​ថមថយ​ឡើយ ព្រោះ​ភ្លើង​បាន​ឆាបឆេះ​ខ្លាំង ដោយសារ​ជញ្ជាំង​ក្ដារ​ដែល​ងាយ​នឹង​ភ្លើង​ឆេះ​ខ្លាំង។ ដោយឡែក រថយន្តអគ្គិភ័យ​ក៏​បាន​ទៅ​ដល់​ភ្លាម​ៗ​ដែរនៅ​តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ រហូត​ផ្ទះ​មួយ​ខ្នង​នេះ​ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​យក​អស់ទាំង​ស្រុង​តែ​ម្ដង ។

បើ​តាម​សមត្ថកិច្ច​រាយការណ៍​ថា លំនៅ​ឋាន​១ខ្នង​នេះ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុងរួម​ទាំង​ទ្រព្យសម្បត្តិនិង​សម្ភារៈដទៃ​ៗ​ទៀត​នៅ​ក្នុងផ្ទះ​នេះ​ផង តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ហើយ​ភ្លាម​ៗ​គេ​ក៏​មិន​ទាន់​ដឹង​តុល្យការ​នៃ​ការ​ខាតបង់​គិត​ជា​ទឹកប្រាក់​អស់​ចំនួន​ប៉ុន្មាន​ដែរ ព្រោះ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​សាកសួរ​ជន​រង​គ្រោះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print